Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវមេន មន្រ្តីសក្តិ៤ម្នាក់ គុំរឿងទំនាស់ជាច្រើនឆ្នាំ ទាញកាំភ្លើងខ្លីបាញ់ចេញពីក្នុងរថយន្ត សម្តៅលើជនរងគ្រោះ ត្រូវមួយគ្រាប់ចំស្នងជើង និងមួយគ្រាប់ទៀត ផ្លាតត្រូវកញ្ចក់បែកមួយផ្ទាំង

spot_img

ភ្នំពេញ÷ពិតជាសាហាវមែន មន្រ្តីនគរបាលពាក់សក្តិ ៤ ម្នាក់បម្រើការងាក្នុងក្រសួងមហាផ្ទៃខឹងរឿងគំនុំជាច្រើនឆ្នាំ ស្រាប់តែជិះរថយន្តមកឈប់មុខផ្ទះ យីហោឈ្មោះ ពេជ្រ ម៉ូ ម៉ូចាក់សាក់ បើកកញ្ចក់រថយន្តទាញកាំភ្លើងខ្លី បាញ់ចេញពីក្នុងរថយន្ត​សំដៅទៅលើជនរងគ្រោះ ពីរគ្រាប់ ត្រូវចំខ្នងជើងមួយគ្រាប់ រងរបួស និងមួយគ្រាប់ទៀត ផ្លាតទៅត្រូវកញ្ចក់ និងទ្វារ បែកអស់មួយផ្ទាំង។ ចំណែកឯជនបង្កវិញ ក៏បើករថយន្តចេញពីកន្លែងកើតហេតុ រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង១១និង ១៥នាទីយប់ ថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ ពូន ប៊ុនសុីម អាយុ ៣៩ មុខរបរនៅផ្ទះ ស្នាក់នៅបឹងត្របែក ខណ្ឌចំការមន
ចំណែកជនបង្កឈ្មោះ គៀត សុផារេ៉ន ភេទប្រុស អាយុ ៣៨មុខរបរជាមន្រ្តីនគរបាលពាក់សក្តិ ៤ បម្រើការងានៅក្នុងក្រសួងមហាផ្ទៃ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ខាងព័ត៌មានថា សាហាវមែនមន្រ្តីសក្តិ៤ម្នាក់ គុំរឿងទំនាស់ជាច្រើនឆ្នាំ ទាញកាំភ្លើងខ្លីបាញ់ចេញពីក្នុងរថយន្តសំដៅលើជនរងគ្រោះ​ ពីរគ្រាប់ ត្រូវមួយគ្រាប់ចំខ្នងជើងរងរបួស និងមួយគ្រាប់ទៀតផ្លាតត្រូវកញ្ចក់បែកមួយផ្ទាំង។

ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ខាងព័ត៌មាន CEN ថា ខ្លួនធ្លាប់មានទំនាស់ជាមួយនិងជនបង្ក ជាច្រើនឆ្នាំមកហើយ តែដោយឡែកនៅក្នុងថ្ងៃកើតហេតុខាងលើ ជនរងគ្រោះមានគ្នា ៤នាក់ បានផឹកសុីជួបជុំជាមួយមិត្តភក្តិតិចតួច នៅម្តុំបឹងត្របែក ពេលចប់កម្មវិធី ជនរងគ្រោះក៏បានជូនមិត្តភក្តិត្រឡប់មកផ្ទះវិញ យីហោឈ្មោះ ពេជ្រម៉ូម៉ូ ចាក់សាក់នៅផ្លូវ ៣៧១ ហើយខណៈពេលភ្លាមនោះដែរ
ស្រាប់តែជនបង្កខាងលើ បានជិះរថយន្តម៉ាក ឆារ៉ាឡែត មួយគ្រឿងព័ត៌ខ្មៅ ឈប់ពីមុខផ្ទះ បើកកញ្ចក់រថយន្តទាញកាំភ្លើងខ្លីបាញ់សំដៅទៅលើជនរងគ្រោះ ពីរគ្រាប់ ត្រូវមួយគ្រាប់ចំខ្នងជើងរងរបួស និងមួយគ្រាប់ទៀត ផ្លាតទៅត្រូវកញ្ចក់បែកមួយផ្ទាំងរួចធ្លុះទៅចំជញ្ជាំងទ្វារ ។ រួចជនបង្កបើករថយន្តគេចខ្លួនបាត់ស្រមោលទៅ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ និង ខណ្ឌដង្កោចុះមកដល់ បានរកឃើញសំបកកាទូស្សមួយគ្រាប់ រួចប្រគល់ឲ្យជនរងគ្រោះ សម្រេចទៅដាក់ពាក្យបណ្តឹង នៅខាងប៉េអឹមក្រុង ដើម្បីស្វែងរកជនបង្កជាមន្រ្តីនគរបាលសក្តិ៤ មកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖សា មេត

spot_img
×