Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគាររដ្ឋវៀតណាម កោតសរសើរកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច

spot_img

តាមរយៈការរក្សាបាននូវស្ថិរភាព ថ្លៃនិងអត្រាប្តូរប្រាក់ និងពង្រឹងស្ថិរភាពប្រព័ន្ធធនាគារយ៉ាងរឹង
គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជានិងគណៈប្រតិភូធនាគាររដ្ឋវៀតណាម ដែលដឹកនាំដោយលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម បានជួបប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

ជំនួបទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ។
ថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច និងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន នៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។
អង្គប្រជុំបានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងបង្កើនវិសាលភាពលើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យលើធនាគារ ដែលមានប្រតិបត្តិការឆ្លងដែននៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។

ធនាគាររដ្ឋវៀតណាមបានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់និងពង្រឹងស្ថិរភាពប្រព័ន្ធធនាគារយ៉ាងរឹងមាំ ព្រមទាំងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អ។

លោក ជា ចាន់តូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានបន្តផ្តល់អាហារូបករណ៍ តាមរយៈធនាគាររដ្ឋវៀតណាម ដល់មន្ត្រីធនាគារជាតិ នៃកម្ពុជាសម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសវៀតណាមថែមទៀតផងដែរ៕
រក្សាសិទ្ធិដោយ៖CEN

 

spot_img
×