Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់! ស្ទើរស៊ីសាច់គ្នា ដោយសាររឿងចាក់សាបមុខផ្ទះខ្ពស់ជាងគ្នា តើខាងណាខុស ខាងណាត្រូវ? (វីដេអូ)

spot_img

ភ្នំពេញ៖ ជម្លោះស្ទើរស៊ីចសាច់គ្នា រវាងគ្រួសារ២ជាអ្នកជិតខាង បានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ពីសំណាក់មហាជននៅលើបណ្តាញសង្គម ដោយសារតែរឿងចាក់សាបស៊ីម៉ងត៍មុខផ្ទះខ្ពស់ជាងគ្នា។

នេះបើយោងតាមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានសរសេរបញ្ជាក់ប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលូស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកលេងហ្វេសប៊ុកដែលមានការហួសចិត្ត បានចូល Comment បែបៗនេះថា៖ «មើលដូចរឿងកំប្លែង យ៉ាប់ណាស់ដល់ពេលអត់ចេះយល់ខុសត្រូវចឹង, ចាក់ស្មើគ្នាទើបត្រឹមត្រូវ បើចាក់ខ្ពស់លើសគេឯង ស៊ីប៉ែលចឹងសមហើយ, ចាក់មុខផ្ទះយើងមែន តែប៉ះពាល់ដល់ផ្លូវក្នុងការស់នៅរួមគ្នាសមត្រូវចឹងហើយ»។

ដោយឡែក អ្នកខ្លះទៀត ក៏បានធ្វើការវែកញែកខុសត្រូវផ្សេងៗគ្នាថា៖ «នេះជាដីចំណីផ្លូវ បើធ្វើខ្ពស់អ៊ីចឹង ពេលយើងជិះម៉ូតូ ឡាន កាត់ទីនោះ វានឹងប៉ះពៀរ បុកបែកបាក់មិនខាន ណាមួយបើខ្ពស់ជាងគេពេលលាងអ្វីៗ គឺវាហៀរហូរមកផ្ទះដែលទាបជាងហើយ, ខុសទាំងពីរ ផុតរបងជាដីចំណីផ្លូវសោះ ដណ្តេីមគ្នាអត់ខ្មាស នេះជាបន្ទុកដោះស្រាយរវាងពលរដ្ឋ និងអជ្ញាធរមិនមែនចាំបាច់មកប្រឈមដាក់គ្នាបែបនេះទេ ចាំបាច់យកហិង្សាធ្វើជាដំណោះស្រាយ ចុះប្រសិនបើបង្ករបួសធ្ងន់ធ្ងរលើសនេះ មិនគុក Calling ហើយហេ, មុខផ្ទះរបស់គេ ខ្លាចតែគេចាក់ចូលមកមុខផ្ទះគាត់ទើបខុស ទី១ ជាសិទ្ធរបស់គេ ទី២ ធ្វើនេះអាចការពារទឹកភ្លៀងហូរចូលក្នុងផ្ទះរបស់គាត់, រស់នៅជិតខាងគ្នាគ្មានការយោគយល់ គឺវិនាសទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


spot_img
×