Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស LAPD ដោះ​លែង​បុរស​ម្នាក់​ដែល​សង្ស័យ​ប្រើ​អំពើ​ហិង្សា​ដ៏​សាហាវ មក​លើ​ស្រ្តី​ចំណាស់​ម្នាក់​នៅ Koreatown ព្រោះ​តែ…

spot_img

​ថ្មីៗ​នេះ ប៉ូលីស Los Angeles បាន​ដោះលែង​វិញ​ហើយ​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ជំហាន​ដំបូង​ថា បាន​ប្រើ​អំពើហិង្សា​ដ៏​ឃោរឃៅ មកលើ​ស្ត្រី​ចំណាស់​ម្នា​ក់នៅ Koreatown កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​កន្លងទៅ ។​

​ជនសង្ស័យ​ឈ្មោះ Richard Colomo អាយុ ៤១ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​អង្គារ ក្នុងករណី​ប្រើ​អំពើ​ហិ​ស្សា​ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ ទៅលើ​ស្ត្រី​ចំណាស់​ម្នាក់ ប៉ុន្តែ ត្រូវបាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ពុំមាន​ការចោទប្រកាន់​ណាមួយ ប្តឹង​ប្រឆាំង​គាត់ ។​

​អ្នកស៊ើប​អង្កេត​នៃ​នាយកដ្ឋាន​ប៉ូលីស Los Angeles (LAPD) លោក Hee Bae Cho បាន​រាយការណ៍​ថា Colomo ពុំបាន​ស្គាល់​ស្ត្រី​រងគ្រោះ​ឈ្មោះ Mi Reum Song ដែល​ត្រូវបាន​គេ​វាយប្រហារ​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​នោះទេ​, នេះ​បើ​យោងតាម ABC 7 ។​

Song អាយុ ៨៦ ឆ្នាំ បាន​កំពុង​ដើរ​នៅ​ផ្លូវ​នៃ​ផ្សារ​ទំនើប​មួយ ស្ថិតនៅ​ក្បែរ​កាត់​ជ្រុង​មហាវិថី Olympic និង Vermont Avenue នៅពេលនោះ​បុរស​ម្នាក់ ត្រូវបាន​ពណ៌នា​ជំហាន​ដំបូង​ថា​ជា​ជនជាតិ​អេស្បាញ និង​ស្ថិតក្នុង​សម្លៀកបំពាក់​ខោអាវ​ពណ៌​ពណ៌​ខ្មៅ​ទាំងអស់ បាន​ចូលទៅ​កៀក និង​ចាប់ផ្តើម​ដាល់​យ៉ាង​សាហាវ​ទៅលើ​ផ្ទៃមុខ​របស់គាត់ ។ Song បាន​ដួល​ទៅនឹង​កម្រាល​ស៊ីម៉ងត៍ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ នៅត្រង់​ក្បាល និង​ផ្ទៃមុខ ។ ទោះយ៉ាងណា មុខរបួស​របស់​នាង ត្រូវបាន​រំពឹងថា នឹង​ជាសះស្បើយ​ទាំងស្រុង​ឡើងវិញ​ផងដែរ ។​

​ចៅស្រី​របស់​លោកយាយ Song ឈ្មោះ Yujin Audrey Ko បាន​ព្យាយាម​បញ្ចេញ​ព័ត៌មាន​នៃ​ហេតុការណ៍​នេះ​ឡើង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជំរុញ​ឲ្យ​ប៉ូលីស​នាំយក​ជនដៃដល់​មក​កាត់ទោស​តាមផ្លូវ​ច្បាប់ ។​

Ko បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​៖ «​យាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​គិត និង​រឿងរ៉ាវ​បញ្ចប់ទៅ ព្រោះ​គាត់​ចង់​បំភ្លេចចោល​នូវ​អ្វីៗ​ដែល​បុរស​នោះបាន​ធ្វើបែបនេះ ប៉ុន្តែ ពុំ​អាច​បំភ្លេចបាន​» ៕​  ចន្ទី

spot_img
×