Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ជាតិ-អន្ដជាតិ ទៅកំសាន្ដ​ខេត្តរតនគិរី ៣ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម និងកូរ៉េ ​ឆ្នាំ២០១៨​ កើនឡើង៥,៧ភាគរយ​ធៀប​ឆ្នាំ២០១៧​

spot_img

ខេត្តរតនៈគិរី៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានអោយដឹងថា ភ្ញៀងទេសចរ​ដែល​អញ្ចើញ​ចូលមកកំសាន្ដ​ខេត្តរតនៈគិរី ក្នុងឱកាសចូលឆ្នាំថ្មី​ប្រពៃណីចិន-វៀតណាម និងកូរ៉េ រយៈពេល ៣ថ្ងៃ ឆ្នាំ​២០១៨​នេះ មានចំនួន ១៩,៧៩៤​នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៩,២៣១​នាក់ និងភ្ញៀវអន្តរជាតិ​មាន​ចំនួន ៥៦៣​នាក់ សរុបកើនឡើង​ ៥,៧ភាគរយ។ ក្នុងនោះមានភ្ញៀវជាតិ​កើនឡើង ៥,៦ ភាគរយ និង ភ្ញៀវអន្តរ​ជាតិ​កើន ៨,៣ ភាគរយ បើធៀប រយៈពេលដូចគ្នា ឆ្នាំ២០១៧កន្លងទៅ ។

លោក ង៉ែត ពិទូ បានបន្ដថា ពាក់ព័ន្ធ ម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ nigផ្ទះសំណាក់ ដែរលោក​បាន​ចាត់អោយក្រុមការងារ របស់លោកចុះ អប់រំណែនាំអំពីអនាម័យ និង​ជំរុញមិនអោយ មានការ​តំឡើងថ្លៃ​នា​ឱកាស​ចូលឆ្នាំចិន-វៀតណាm និងកូរ៉េ នាពេលកន្លងទៅនេះ គឺនៅ​មានម្ចាស់សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន បាន​ដំឡើង​ថ្លៃបន្ទប់ជួលបន្ដិចបន្ដួច ពោលគឺចាប់ពីតម្លៃមួយបន្ទប់ក្នុងមួយយប់ថ្លៃ ១៥ដុល្លារ តម្លើងទៅ ២០​ដុល្លារ និងមួយបន្ទប់ថ្លៃ ២៥ដុល្លារ ឡើងទៅ ៣០ដុល្លារ ។

​ចំណែក លោក វេន ចឹក ប្រធានសហគមន៍រមណីយដ្ឋានបឹងធម្មជាតិយក្សឡោម ក៏បានឲ្យដឹងដែរ​ថា អំឡុង​ពេល ៣ថ្ងៃ នៃពិធី​បុណ្យចូលឆ្នាំចិន-វៀតណាម និងកូរ៉េ នាឆ្នាំ២០១៨នេះ ទាំងភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ បាន​កើនឡើងរហូតដល់ជិតដប់ម៉ឺននាក់ បើប្រៀបធៀប​ឆ្នាំ២០១៧កន្លងទៅ។ លោកថា ការកើនឡើងនេះ គឺបាន​កើន​ខុសពីការគ្រោងទុក ព្រោះអាចបណ្តាលមកពីខេត្តនេះ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ដោយ​សមត្ថ​កិច្ច​ជំនាញ​គ្រប់ស្ថាប័ន បានរួមសហការគ្នាការពារសុវត្ថិភាព ដោយដាក់កម្លាំង​ការពារ ដើម្បី​សម្រួល​ចរាចរណ៍ និង​ការ​ពារសន្តិសុខទាំងយប់ថ្ងៃ មានសេវាកម្មរហ័សទាន់ចិត្ត ដើម្បី​បំរើដល់​ភ្ញៀវ ដែល​ចូលទៅ​ទស្សនា​កំសាន្ត​នៅ​តំបន់នោះ។

​លោក វេន ចឹក ​បន្តទៀតថា ឆ្នាំនេះសហគមមន៍ បានរៀបចំទីធ្លារមណីយដ្ឋានឲ្យមានសណ្តាប់ធ្នាប់ល្អ គឺ មិន​អនុញ្ញាតឲ្យអាជីវករដាក់លក់ចំណីអាហារនៅក្បែរមាត់ទឹកបឹងឡើយ ដើ​ម្បីជៀសវាង​ការបោះ​ចោល​សំរាមរាយ​ប៉ាយ​ធ្លាក់ចូល​ទៅក្នុងផ្ទៃ​បឹង ធ្វើឲបាត់បង់សោភណ្ឌភាព ដោយអនុញ្ញាតអោយពួកគាត់ ដាក់​លក់នៅខាងលើ​​ពី​មុខ​ផ្លូវ​ចុះ​ជណ្ដើរ​​ទាំងអស់វិញ​។

​តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ខេត្តនេះ មាន សណ្ឋាគារ​ចំនួន ១៤កន្លែង ឬស្មើ ៥៤៨បន្ទប់។ ផ្ទះសំណាក់​មាន​ចំនួន ​៣៦កន្លែង ឬ​ស្មើ​ ៥៤១​បន្ទប់។ ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន​មាន​ចំនួន​៣៨​កន្លែង ឬស្មើ​ ១៩៥៦​កៅអី និង​ ខារ៉ាអូខេ មាន​ចំនួន​ ១៣​កន្លែង​ ឬស្មើ​ ​៨៧​បន្ទប់​៕ ដោយ៖ សមុទ្រឈើ

spot_img
×