Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់ផ្លូវជាតិលេខ៣ (រង្វង់មូលចោមចៅ-ក្រុងកំពត) សម្រេចបាន៨៣% ហេីយ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២

spot_img

ភ្នំពេញ៖កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត មានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ បានបើកការដ្ឋានស្ថាបនាសាងសង់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបាន ៨៣% និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ។

ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅ មួយគន្លងមក)។

សេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ បេទីមកៅស៊ូ(AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស ត្រូវបានពង្រីក ពីពីរគន្លងទៅបួនគន្លង និងមានសួនច្បារកណ្តាលទ្រូងផ្លូវ និងដំណាក់កាលទីពីរ ពីបែកគូសទៅក្រុងកំពត សាងសង់មួយគន្លងទៅមួយគន្លងមក ដោយគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។
កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត បានបើកការដ្ឋានស្ថាបនាសាងសង់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិ លេខ៣ ចាប់ពីរង្វង់មូលចោមចៅទៅដល់ខេត្តកំពត មានកន្លែងដាក់កាម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្ត បើកបរលើសល្បឿន កំណត់ចំនួន១០កន្លែង ព្រមទាំងគ្រោងសាងសង់ផ្លូវអាកាសមួយកន្លែង នៅម្តុំផ្សារត្រាំខ្នា ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ របស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ។

ផ្លូវជាតិលេខ៣នេះ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់សិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction SupervisionCo.,Ltd) ក្នុងគម្រោងចំណាយថវិកាសរុប ប្រមាណ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជា ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×