Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ថៃ​១​ក្រុម ជំរិត​អ្នកជំនួញ​ជនជាតិ​ចិន ទាមទារ​ប្រាក់​លោះ​ជិត ៥ សែន​ដុល្លារ លុះ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ប្រាប់​មូលហេតុ​ដោយសារតែ​…

spot_img

យោងតាម​សមត្ថកិច្ច​ថៃ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៥​នាក់ ក្នុងនោះ​មានឈ្មោះ Sombun, Suchat, Wanchai, Woraping និង​បុរស​ជនជាតិ​ម៉ាឡេស៊ី​ដើមកំណើត​ចិន​ម្នាក់​ផងដែរ ត្រូវបាន​ចាប់ខ្លួន ក្រោយ​បានធ្វើ​សកម្មភាព​ចាប់ជំរិត​បុរស​ជា​អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់ ទាមទារ​ប្រាក់​លោះ​ចំនួន ១៥ លាន​បាត (​ស្មើ​ជិត ៥ សែន​ដុល្លារ​)​។​

​អគ្គ​ស្នងការរង​នគរបាលជាតិ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Pakpong Pongpetra បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ចាប់ជំរិត​ខាងលើ បានទាមទារ​ប្រាក់​លោះ​ពី​ជនរងគ្រោះ​ឈ្មោះ Lucas (​អ្នកជំនួញ​ជនជាតិ​ចិន​) នូវ​ទឹកប្រាក់​ចំនួន ១៥ លាន​បាត ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដោះ​លេង​។ លោក​បន្តថា ប៉ូលិស​ក៏បាន​រកឃើញ​ភស្តុតាង​ក្នុងនោះ​រួមមាន​៖ រថយន្ត​ម៉ាក Mitsubishi ពណ៌​ស​១​គ្រឿង​, កាត ATM, សៀវភៅ​ធនាគារ និង​ទូរស័ព្ទ​តម្លៃ ៥ សែន​បាត​។

​លោក Pakpong ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ការឈាន​ចាប់ខ្លួន​ជនសង្ស័យ គឺ​បន្ទាប់​ទទួលបាន​ព័ត៌មាន​ពី​ឈ្មោះ Kriangkrai Jaikum ដែលជា​មិត្តភក្តិ​របស់​ជនរងគ្រោះ កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ប្រាប់ថា Lucas ត្រូវបាន​គេ​ចាប់ជំរិត​ចេញពី Sukhumvit 39 នៅ​ថ្ងៃទី​៤ ហើយ​ជនសង្ស័យ​បានទាមទារ​ប្រាក់​ចំនួន ១៥ លាន​បាត ដើម្បី Lucas អាចមាន​ជីវិត​។​

​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច បាន​បញ្ចេញ​ថា Lucas ត្រូវបាន​គេ​ចាប់​បញ្ចូល​ទៅក្នុង​រថយន្ត​១​គ្រឿង ដែល​ផ្លាកលេខ​ត្រូវបាន​បិទបាំង​ដោយ​ក្រដាស​។ បន្ទាប់មក ប៉ូលិស​បានធ្វើ​ការតាមដាន​រថយន្ត​នោះ ហើយ​រកឃើញ​វា​កំពុង​ត្រូវបាន​ថត​នៅក្នុង​រមណីយដ្ឋាន​មួយកន្លែង​នៅក្នុង​ខេត្ត Suphan Buri ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ ពី​ទីក្រុង​បាងកក​។ ហើយ​នៅពេលនោះ​ផងដែរ ប៉ូលិស​ក៏បាន​ធ្វើការ​ឡោមព័ទ្ធ និង​ឆែកឆេរ​ទីកន្លែង​នោះ ដែល​ជនរងគ្រោះ Lucas ត្រូវបាន​រកឃើញ និង​ជួយសង្គ្រោះ​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ចំពោះ​ការចោទប្រកាន់​ទាំងអស់ ដោយ​អះអាងថា Lucas ជា​ម្ចាស់​ស្ប៉ា​ជាច្រើន​កន្លែង​នៅក្នុង​ទីក្រុង​បាងកក​។ Lucas បាន​ជួល​ម្នាក់​ក្នុងចំណោម​ពួកគេ​ឈ្មោះ Suchat សម្រាប់​ការ​រចនា​ខាងក្នុង​នៅ​ស្ប៉ា​។ Lucas បាន​បំបែក​កិច្ចសន្យា​របស់​ពួកគេ ដែល​ធ្វើ​ឲ្យ​ពួកគេ​ខាតបង់​ទឹកប្រាក់​ជាង ៤០ ម៉ឺន​បាត ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​សប្បាយចិត្ត​។ ដោយឡែក​ជនសង្ស័យ​ជា​ជនជាតិ​ម៉ាឡេស៊ី​ដើមកំណើត​ចិន ដែលជា​មគ្គុទ្ទេសក៍ បាន​អះអាងថា Lucas បាន​យកលុយ​ជាង ១០ លាន​បាត ពី​ខ្លួន ហេតុនេះ ពួកគេ​ក៏​រួម​ផែនការ​ចាប់ជំរិត និង​ទាមទារ​ប្រាក់​លោះ​បែបនេះ​តែម្តងទៅ​។​

​តែ​យ៉ាងណា ប៉ូលិស​បាន​បង្ហាញថា ពួកគេ​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ២​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​នេះ​។ ពួកគេ​ទាំង​២​គឺជា​ជនជាតិ​ភូមា ដែល​ត្រូវបាន​គេ​ជួល​ឲ្យ​ចាប់ជំរិត Lucas នៅ​ថ្ងៃទី​៤​។ ជនសង្ស័យ​បាន​ដកហូត​លុយ​ចំនួន​ជាង ១ លាន​បាត ពី​កាត ATM របស់​ជនរងគ្រោះ​ផងដែរ​។ ពួកគេ​បាន​ប្រើប្រាស់​លុយ​ទាំងនេះ​ដើម្បី​ទិញ​ខ្សែ​កមាស​២០​បាត​, MacBook ១, Speaker ជាច្រើន​គ្រឿង និង​នៅ​សេសសល់​ប៉ុន្មាន​ចែកគ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×