Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ ទើប​ចេញពី​ពន្ធនាគារ ត្រូវ​ចាប់ខ្លួន​ម្តងទៀត ពាក់ព័ន្ធ​អំពើ​លួច​ម៉ូតូ​ដ៏​សកម្ម និង​ដកហូត​ម៉ូតូ​ចំនួន​១​គ្រឿង ដែល​បាន​បាត់ កាល​ឆ្នាំ​២០១៩​កន្លងទៅ យកមក​ប្រគល់ជូន​ជនរងគ្រោះ​

spot_img

​ក្រុង​សៀមរាប​៖ កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​ក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមទាំង​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ចំនួន​១​គ្រឿង មក​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​សាកសួរ​នាំ ។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​ដោយយោង​តាម​ពាក្យបណ្តឹង និង​ការបំភ្លឺ​របស់​ជនរងគ្រោះ ករណី​ជនសង្ស័យ ចំនួន​២​រូប​ជិះ​ម៉ូតូ​១​គ្រឿង លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង នៅ​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ នៅ​ចំណុច​ក្បែរ​ត្រពាំង ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ដោយ​កម្លាំង​នគរបាល​ជំនាញ យើង​បាន​សន្និដ្ឋានថា ជនសង្ស័យ​ខាងលើនេះ ជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធនាគារ ។​

​បន្ទាប់ពី​នាំមក​ដល់ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​សាកសួរ​នាំ ជនសង្ស័យ​រូបនេះ បាន​សារភាពថា រូបគេ​មានឈ្មោះ​ប៉ាន់ គឹម​ឈន ហៅ​ទិ​ត្យ ម៉ៅ ឬ​ស្វិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ទើប​ចេញពី​ពន្ធ​ធានា​គារ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​)​កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ ។

​ចំណែក​ម៉ូតូ​ដែល​ដកហូត​មក​បាន មាន​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ បិទ​តែម​សេរី​ឆ្នាំ​២០១៤ ពាក់​ផ្លាកលេខ (​ក្លែងបន្លំ​) ព្រៃវែង​1E-4448 លេខ​តួ​/​លេខ​ម៉ាស៊ីន ៩១៨០៤០៦ ក្រោយ​ធ្វើការ​ស្រាវជ្រាវ ទើប​យើង​ដឹងថា ជា​ម៉ូតូ​ដែលមាន​ក្នុង​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​ឈ្មោះ​រឿ​ម សារី ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង​យា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប បាន​បាត់​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​បន្ទប់​ជួល ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ជាមួយគ្នានេះ សមត្ថកិច្ច​នគរបាល​ក្រុង បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន លើ​ជនសង្ស័យ​ខាងលើ ជា​លទ្ធផល​គឺ​វិជ្ជមាន​។ ចំណែក​បក្ខពួក​ជនសង្ស័យ និង​ម៉ូតូ​ចំនួន​១​គ្រឿង​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​
​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​ចំណែក​ម៉ូតូ​ដែល​យើង​ធ្វើ​ការដក​រហូត​បានមក​វិញ​នេះ ដោយមាន​ការឯកភាព​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ​ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ យើង​បានធ្វើការ​ប្រគល់​ទទួល ជូន​ជនរងគ្រោះ​យកទៅ​ប្រើប្រាស់​វិញ​ហើយ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×