Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​ទៀតហើយ​! រថយន្ដ​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ដ និង​ម៉ូតូ​… ឃើញ​ស្លុត​បេះដូង (​វីដេអូ​)

spot_img

​កំពង់ចាម ៖ នេះ​គឺជា​ខណៈពេល​ដ៏​មហា​រន្ធត់​ខ្លាំងណាស់ ខណៈដែល​រថយន្ត​ដឹកទំនិញ​ធុន​ធំ​១​គ្រឿង បាន​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា​ចូល​ក្រុង​កំពង់ចាម ស្រាប់តែ​ដាច់​ហ្វ្រាំង​បុក​រះ​ម៉ូតូ និង​រថយន្ត​យ៉ាង​សាហាវ​។​

​បើតាម​ព័ត៌មាន​បឋម បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១០ និង ៤៧​នាទី ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នេះ មាន​ករណី​រថយន្ដ​ដឹកទំនិញ​ធុន​ធំ​១​គ្រឿង ខណៈ​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា បាន​ដាច់​ហ្វ្រាំង ហើយក៏​បាន​បុក​រះ​រថយន្ដ និង​ម៉ូតូ​ជាច្រើន​គ្រឿង​។​

​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង បាន​បើក​ចុះ​ពីលើ​ស្ពាន​ទិសដៅ​ចូល​ក្រុង​កំពង់ចាម លុះ​មក​ជិត​ដល់​គល់ស្ពាន​ទំនងជា​ដាច់​ហ្វ្រាំង ក៏បាន​បុក​រះ​ម៉ូតូ​ជាច្រើន​គ្រឿង និង​រថយន្ត​១​គ្រឿង ហើយ​បន្ដ​បុក​ផ្ទប់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទៅមុខ​លែងរួច ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​លោះ​ព្រលឹង​គ្រប់ៗ​គ្នា​។​

​នៅក្នុង​ហេតុការណ៍​នេះ ក៏បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស​ផងដែរ ប៉ុន្ដែ​មិនមាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់​ដ​ល់​អាយុជីវិត​នោះទេ​។​

​សូមបញ្ជាក់ថា នេះ​អាចជា​ករណី​ឡានធំ​ដាច់​ហ្វ្រាំង ចុះ​ពី​ស្ពាន​គី​ហ្សូ​ណា ជា​លើក​ទី​២​ហើយ ដែល​គេ​នៅចាំ​បាន​ថា កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៨ គឺមាន​រថយន្ត​ដាច់​ហ្វ្រាំង​ពី​ស្ពាន​គី​ហ្សូ​ណា បុក​រះ​រង្វង់​មូល​ខេត្តកំពង់ចាម ដែល​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​២​នាក់​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×