Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​ បុរស​ម្នា​ក់ដែលបោះ​ម៉ាសចោល មកអប់រំ

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌសែនសុខ បាន​ពិនិត្យឃើញថា​ កាលពី​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ មានការ​បង្ហោះ និង​ចែករំលែក​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​ខ្លឹមសារ​វីដេអូ ដែលមាន​បុរស​ម្នាក់ បាន​បោះចោល​មិន​ទទួលយក​ម៉ាស​ពី​ក្រុមការងារ​របស់​សង្កាត់​ភ្នំពេញ​ថ្មី ដែល​ចុះ​ផ្សព្វផ្សាយ និង​ចែក​ម៉ាស​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដី​ហុយ​។​

ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខណ្ឌបានចាត់វិធានការស្វែងរកបុរសនៅក្នុងវីដេអូ ដើម្បីអញ្ជើញមកធ្វើការអប់រំ។ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​អញ្ជើញ​បុរស​​ឈ្មោះ រ​នី សា​គី អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាំង​ចំរេះ​ទី​៨ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មកធ្វើការអប់រំណែនាំអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ក្រោយ​បោះចោល​មិន​ទទួលយក​ម៉ាស​ពី​ក្រុមការងារ​សង្កាត់​ភ្នំពេញ​ថ្មី ដែល​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨ វិច្ឆិកា​» តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

ឈ្មោះ​រនី សា​គី បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន ​ធ្វើការ​សុំទោស​ជា​សាធារណៈ ​សន្យា​មិន​ឱ្យមាន​កំហុស​នេះ ​កើតឡើង​ជាថ្មីទៀត​នោះទេ និង​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​ជាមួយគ្នានេះដែរ រដ្ឋបាល​ខណ្ឌ​សែន​សុខ សូម​ធ្វើការ​អំពាវនាវ ​ដល់​សាធារណជន ​បន្ត​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​១,៥​ម៉ែត្រ និង​លាងដៃ​ដោយ​អាល់កុល ឬ​ដែល​សម្លាប់​មេរោគ​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×