Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ខួង​បង្គោល​ភ្លើង ដាច់​ហ្វ្រាំង ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ចំណុច​អន្ទង់អាំង​ធំ​

spot_img

​កោះកុង​៖​ថ​យន្ត​ខួង​បង្គោល​ភ្លើង ដាច់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​-​ស្រាល​៤​នាក់ និង​១​នាក់​ទៀត​បាត់​ខ្លួន កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៦១-៦២ អន្ទង់អាំង​ធំ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​រថយន្ត​ខួង​បង្គោល​ភ្លើង ដាច់​ហ្វ្រាំង ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ចំណុច​អន្ទង់អាំង​ធំ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ៣ នាក់ របួសស្រាល ១ នាក់ និង​បាត់​ខ្លួន ១ នាក់ កម្លាំង​សមត្ថកិច្ច​កំពុង​រុករក ចំណែកឯ​ជនរងគ្រោះ​បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព អណ្តូងទឹក ។ រថយន្ត RHINO ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 5A 1067 បើកបរ​ដោយ​ឈ្មោះ ខ្លា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ក្នុងទិសដៅ ភ្នំពេញ មក​កោះកុង​។ ក្រោយ​កើតហេតុ អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់ ។
​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​មូលហេតុ រថយន្ត​ដាច់​ហ្វ្រាំង ត្រង់ចំណុច​ចុះ​ចំណោទ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×