Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​នាំ​ក្រសួងមហាផ្ទៃៈ សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ច្បាប់ ចំពោះ​មន្ត្រី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​មក​កម្ពុជា​

spot_img

​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ច្បាប់ ចំពោះ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​អ្នក​ដែលមាន​ដីកា​របស់​តុលាការ ពោលគឺ​បើ​មាន​ដីកាចាប់ខ្លួន គឺ​ចាប់ខ្លួន ហើយ​ចំពោះ​អ្នក​ដែល​មិនមាន​ដីកា​គឺ​សមត្ថកិច្ច​មិន​ធ្វើ​អ្វី​នោះទេ និង​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ច្បាប់ ចំពោះ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានប្រកាស​គ្រោង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ដើមខែ​មករា ឆ្នាំ​២០២១ ខាងមុខនេះ ពោលគឺ​អ្នក​ដែលមាន​ដីកា​របស់​តុលាការ សមត្ថកិច្ច​នឹង​អនុវត្តតាម​ដីកា​របស់​តុលាការ ហើយ​អ្នក​ដែល​មិនមាន​ដីកា​របស់​តុលាការ​ទេ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​។

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា “​អ្នក​ដែលមាន​ដីកា​របស់​តុលាការ យើង​ត្រូវ​អនុវត្តតាម​ដីកា​របស់​តុលា​ដីកា ហើយ​បើ​អ្នកណា​គ្មាន​ដីកា​ទេ ត្រូវ​សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​”​។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា អតីត​ថ្នាក់ដឹកនាំ និង​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ឈ្មោះ​ក្នុង​ដីកាកោះ​របស់​តុលាការក្រុង​ភ្នំពេញ ហើយ​ដែល​នៅក្រៅ​ប្រទេស ត្រូវ​វិលត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​។ លោកស្រី មូរ សុខ​ហួរ នឹង​ដឹកនាំ​ការធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​។​

​គួរ​បញ្ជាក់ថា នេះ​គឺជា​ការប្រកាស​វិល​ចូល​ស្រុក​ជា​លើក​ទី​២ បន្ទាប់ពី​ការប្រកាស​វិល​ចូល​ស្រុ​ល​លើក​ទី​១ របស់លោក​សម រង្ស៊ី កាលពី​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ត្រូវ​បរាជ័យ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×