Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​មួយៗ​ចាក់​ដោត​បេះដូង​! អ្នកឧកញ៉ា គិត ម៉េង ពោល​ពាក្យ​ទៅកាន់​ភរិយា ក្នុងឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ អាន​ហើយ​លួច​ច្រណែន​ម្ល៉េះ​ទេ​!

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​ដឹង​ហើយ បើទោះជា​មាន​លុយ​វាល់​លាន​យ៉ាងណា តែ​ជីវិត​គ្រួសារ​របស់​សេដ្ឋី​ស្រុក​ខ្មែរ​អ្នកឧកញ៉ា គិត ម៉េង និង​ភរិយា​លោកជំទាវ ស្រី តូច​ចំណាន ហាក់​មាន​ភាពសាមញ្ញ ប៉ុន្តែ​ពោរពេញ​ទៅដោយ​សុភមង្គល​គួរ​ឲ្យ​កោតសរសើរ​ជាខ្លាំង​។​

​ពិតមែន​ហើយ មហាជន​ក៏​តែងតែ​ចាប់អារម្មណ៍ ចំពោះ​រូបភាព​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម និង​យ៉ាង​មាន​សុភមង្គល​ពី​ជីវិត​គ្រួសារ​អ្នក​ទាំងពីរ ដែល​តែង​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ជារឿយៗ​។​

​ដោយឡែក នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នេះ​ផងដែរ ដែលជា​ឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ អ្នកឧកញ៉ា គិត ម៉េង បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ប​ង្ហា​ញ​ពី​ទិដ្ឋភាព​ពោរពេញ​ដោយ​សេចក្តីសុខ​ជាមួយ​ភរិយា និង​ក្រុមគ្រួសារ​ទាំងមូល និង​ភ្ជាប់​ជាមួយ​ពាក្យពេចន៍​យ៉ាង​ជ្រាលជ្រៅ ជាពិសេស​ទៅកាន់​ភរិយា​ជាទី​ស្រឡាញ់​ថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​សិទ្ធិ​រៀបការ និង​មានគ្រួសារ​។ ខ្ញុំ​ពិតជា​មានសំណាង​ណាស់​ដែល​បាន​ជួប​ភរិយា​ខ្ញុំ គឺ​លោកជំទាវ ម៉ៅ ចំណាន ហើយ​ជាងនេះទៅទៀត ពួកយើង​កាន់តែ​រីករាយ​ដែល​បាន​កសាង​គ្រួសារ​ដ៏​គួរឱ្យ​ស្រលាញ់​ជាមួយគ្នា​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​អ្នក​ទាំងអស់គ្នា រីករាយ​ក្នុង​ទិវា​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ និង​មាន​សុវត្ថិភាព​»​។​

​ទន្ទឹម​នោះ​ផងដែរ គេ​ក៏​បានឃើញ​ហ្វេ​នៗ​ជាច្រើន ក្រោយពី​បាន​អាន​សារ​ពោរពេញ​ដោយ​អត្ថន័យ​ជ្រាល​ជ្រាល​នេះ​រួច ហាក់​មានចិត្ត​លួច​ច្រណែន​នឹង​ជីវិត​គូ​ស្វាមីភរិយា​មួយ​នេះ និង​ក៏ដូចជា​សរសើរ​មិន​ដាច់​ពី​មាត់​គ្រប់ៗ​គ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×