Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិកអនាម័យ ពេលរើសបានលុយ គេបង្ហាញភាពថ្លៃថ្នូរ ជាងមនុស្សលោភលន់មួយចំនួនទៅទៀត

spot_img

ទឹកប្រាក់ ៧.០០០ផោនអង់គ្លេស (ប្រមាណ ១០.០០០ដុល្លារ) នឹងត្រូវបានប្រគល់ឲ្យកម្មករអនាម័យពុំបញ្ចេញឈ្មោះ បន្ទាប់ពីគេស្វែងរកម្ចាស់ពិតប្រាកដរបស់ម្ចាស់ថង់លុយនេះពុំឃើញ។

កម្មករអនាម័យនៅអង់គ្លេសម្នាក់ ពិតជាមានសំណាង ខណៈពេលគាត់បានរកឃើញកញ្ចប់លុយ១ មានប្រាក់ ៧.០០០ផោនអង់គ្លេស នៅក្នុងថង់សំរាមធំមួយ ក្នុងនោះមានក្រដាសប្រាក់ ២០ផោន ចាស់ៗ ហើយមួយចំនួនថែមទាំងបាត់លេខស៊េរី។

បន្ទាប់ពីប្រកាសព័ត៌មានលើប្រព័ន្ទផ្សព្វផ្សាយ បំណងឲ្យម្ចាស់ពិតប្រាកដរបស់វាមកទទួលយក។ មានមនុស្សជាច្រើនបានទូរស័ព្ទ ប៉ុន្តែសុទ្ធសឹងជា “មនុស្សលោភលន់ និយាយភូតភរ ថាខ្លួនបាត់លុយ”។

លោក Mark Hanson ប្រធានអង្គភាពអនាម័យនិយាយថា ៖ “យើងខ្ញុំបានប្រគល់វាឲ្យទៅប៉ូលិស តែពួកគេពុំរកឃើញម្ចាស់កញ្ចប់លុយនេះទេ។ លុយដែលមានស៊េរីដែលត្រូវលុប នឹងត្រូវបានផ្ញើទុកនៅធនាគារ ហើយសង្ឃឹមថា នឹងទទួលបានលុយថ្មី ជាថ្នូរមកវិញ។

តាមការកំណត់នោះកម្មករអនាម័យពុំបញ្ចេញឈ្មោះ នឹងក្លាយជាម្ចាស់ស្របច្បាប់នៃលុយទាំងនេះ ប្រសិនពុំមាននរណាម្នាក់មកបញ្ជាក់ថា ជាម្ចាស់។ ថ្វីត្បតិថា ជាកម្មករអនាម័យ តែ​បុរសលាក់ឈ្មោះនេះ ឲ្យដឹងថា លុយទាំងនោះគាត់នឹងយកទៅបែងចែកដល់មិត្តរួមការងារនិងទុកខ្លះដើម្បីធ្វើការងារសប្បុរសធម៌។ ម៉ាកនិយាយថា ៖ “មនុស្សច្រើនណាស់ទូរស័ព្ទមកនិយាយថា លុយនេះរបស់ពួកគេ។ ប៉ុន្តែពិតជាហួសចិត្ត ខណៈពេលដែលពួកគេពុំបញ្ជាក់អ្វីត្រឹមត្រូវយកជាការបាន៕ ចន្ទ្រា

spot_img
×