Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបុករះរថយន្តដូចគ្នា ចំនួន ០៣គ្រឿង និងបន្តទៅបុកម៉ូតូ ០៣គ្រឿង នៅចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា

spot_img

កំពង់ចាម៖បើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម សូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធិ បានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង នៅវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី១០ ធ្នូ ឆ្នាំ២០២០ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបុករះរថយន្តដូចគ្នា ចំនួន ០៣គ្រឿង និងបន្តទៅបុកម៉ូតូ ០៣គ្រឿង ផ្សេងទៀត តែជាសំណាងល្អ មិនបង្កឲ្យគ្រោះ ដល់ជីវិតមនុស្សឡើយ ។

តាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា ករណីនេះ បង្កឡើងដោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយពណ៌ ស ពាក់ផ្លាកលេខ ព្រៃវែង 3A.1656 បើកបរដោយ ឈ្មោះ លីន ឡុង ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិអណ្តូងតាអង់ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ទិសដៅពីកើតទៅលិច) បានបុកប៉ះជាមួយម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើង ។ បន្ទាប់មក ក៏ទៅបុករថយន្ត ពីក្រោយរថយន្ត ១គ្រឿង ទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង លាយខៀវ និងទៅបុកប៉ះ រថយន្តម៉ាកព្រូសពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-1853 ហើយក៏ទៅប៉ះ ម៉ូតូម៉ាកហុងសេ 125ពណ៌ខ្មៅ ។ បន្ទាប់មក រថយន្តបង្កហេតុ ក៏បានទៅប៉ះ រថយន្តម៉ាកកាម៉ារីបាឡែនពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-7047 ហើយរថយន្តនេះ ក៏បានជ្រុលបុកម៉ូតូ ម៉ាកស្កុបពី ស្លាកលេខគ្មាន ចតស្ងៀមមុខផ្ទះ និងបុកតូបវេលុយទ្រូម៉ានី ម្ចាស់ ឈ្មោះ អ៊ន សម្ផស្ស ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិទី3 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចសន្និដ្ឋាន ឲ្យដឹងថា ករណីខាងលើ ដោយសារអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ព្រែវែង 3A-1656 ជាន់ហ្រាំងមិនស៊ី ដែលបណ្តាលឲ្យរងរបួសមនុស្ស ០២នាក់ កម្រិតធ្ងន់ ០១នាក់ និងខូចខាត រថយន្តចំនួន ០៤គ្រឿង ក្នុងកម្រិតធ្ងន់ ០១គ្រឿង ខូចខាតម៉ូតូ០៣គ្រឿង ធ្ងន់ ០១គ្រឿង និងតូបវេលាលុយទ្រូម៉ានី ១កន្លែង ។ ក្រោយពេលកើតហេតុមន្ត្រីជំនាញ បានចាប់យកវត្ថុតាងទាំងអស់ មករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ដើម្បី ចងក្រសំណុំរឿងចាត់ការតាមនីតិវិធី ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×