Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ដេវីត និង​ក្រុមគ្រួសារ​ឧបត្ថម្ភ ម៉ាស និង​ជេ​ល ចំនួន ៧០០​ឈុត ដល់​អធិការដ្ឋាន​នគ​របាល​ខណ្ឌ​ច្បារអំពៅ

spot_img

​ភ្នំ​ពែ​ញ​៖ លោក ហ៊ុន ដេវីត និង​ក្រុមគ្រួសារ​បាន ឧបត្ថម្ភ ម៉ាស និង​ជេ​លចំនួន ៧០០​ឈុត ដល់​អធិការដ្ឋាន​នគ​របាល​ខណ្ឌ​ច្បារអំពៅ ដេី​ម្បី​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ក្នុងការ​ចូលរ បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ទៅក្នុង​សហគមន៍​។​

​លោក ហ៊ុន​ដេវីត បាន​ប្រាប់​ទៅកាន់​សារពត៌មាន CEN ថា រយៈពេល​០១​ឆ្នាំ​ពេញ​ដែល​យេី​ង​ទាំង​គ្នា​បានដឹង​ហេី​យ​ថា មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩​នេះ​ទូរ​ទាំង​ពិភពលោក​ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។ វត្តមាន​នៃ​ជំងឺ​កូ​វីត​១៩​នេះ​បាន​បណ្តាលអោយមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅ​លេី​ការឆ្លង​នឹងមាន​ទូរលេខ​ជា​ច្រេ​ី​ន​នៃ​ប្រជាជន​នៅ​ទូរ​ទាំង​សកលលោក​ដែល​បាន​ស្លាប់បាត់​បង់ជីវិត ហេី​យ​បាន​ធ្វេី​អោយ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅ​លេី​ការខាតបង់​គ្រប់​វិស័យ អាជីវកម្ម នឹង សេដ្ឋកិច្ច​។​

​លោក​បន្តថា ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយរូប​ដែល​ទទួលរង​ផលប៉ះពាល់​ដូចគ្នា លោក​នឹង​ក្រុមគ្រួសារ​បា​នប​ង្កេី​ត​មូលនិធិ​នេះ​ឡើ​ង​ដេី​ម្បី​រួមចំណែក​ជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល​ទៅតាម​លទ្ធភាព​ក្នុងការ​បរិច្ចាគ​ម៉ាស​នឹង​ជេ​ល ចំនួន​៧០០​ឈុត​នេះ​ជូនទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ដេី​ម្បី​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដែល​កំពុងមាន​ការខ្វះខាត​ក្នុងការ​ប្រេី​ប្រាស់​ការពារ​ជៀស​ឆ្ងាយ​នៃ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីត​១៩​នេះ  ។​

​បន្ទាប់ពី​ទទួលបាន​សម្ភា​រះ​ទាំងអស់នេះ លោក​ម៉ៅ​សឿត អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខ័​ណ្ឌ​ច្បារអំពៅ​បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​សេចក្តី​សប្បាយចិត្ត​យ៉ាងខ្លាំង​នឹង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ហ៊ុន ដេវីត នឹង​ក្រុមគ្រួសារ​ក្នុងការ​រួមចំណែក​ជួយ​មកដល់​ខ័​ណ្ឌ​តាមរយះ​ការបរិច្ចាក​ម៉ា​សនឹង​ជេ​ល​ចំនួន​៧០០​ឈុត​នេះ​ដេ​ី​ម្បី​ជួយ​មកដល់​ប្រជា​ពលរ​ដ្ធ​ដែល​រស់​នៅមាន​ភាពខ្វះខាត​នៅតាម​មូលដ្ឋាន​មួយចំនួន​ក្នុងការ​យកទៅ​ប្រេ​ី​ប្រាស់​ការពារ​ជៀស​ឆ្ងាយ​ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីត​១៩​។​

​លោក​អធិការ​ក៏បាន​សំណូមពរ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ធ្វើយ៉ាងណា​សូម​ចូលរួម​ប្រេ​ី​ម៉ា​សនឹង​ជេ​ល​នៅ​គ្រប់​ទីកន្លែង​សាធារណៈ​និង រក្សា​គម្លាត​ពីគ្នា​នៅ​គ្រប់​ទីកន្លែង​ធ្វេី​ការ រឺ ទីប្រជុំជន​។

​លោក​អធិការ​ក៏បាន​សូម​ជូនពរ​បងប្អូន​ប្រជា​ពលរ​ដ្ធ​កម្ពុ​ជាមាន​សុខភាព​ល្អ ៕​ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×