Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន​៖ សារ​បញ្ឆោត​ចម្លង​មេរោគ​កំពុងតែ​វាយលុក​អ្នកប្រើប្រាស់​កម្មវិធី Telegram

spot_img

​ភ្នំពេញ ​៖ ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ ក្រុមការងារ​ទទួលបាន​ព័ត៌មាន​ស្តីពី​ករណី​ចែករំលែក​សារ​កម្មវិធី Telegram ដោយ​ធ្វើ​ការបន្លំ​អត្តសញ្ញាណ​ជា​ថ្នាក់ដឹកនាំ​ក្នុង​គោលបំណង​ចម្លង​មេរោគ​កុំព្យូទ័រ​។​

​បន្ទាប់ពី​ការវិភាគ​បឋម​លើ​ឯកសារ​មេរោគ ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​រកឃើញថា​ឯកសារ ក្នុង​សារ​ដែល​បាន​ចែករំលែក​នោះ​មាន​បង្កប់​នូវ​កូដ​មេរោគ (Malicious Code) ដែលមាន​គោលបំណង​ដូចខាងក្រោម​៖

– អូសទាញ​ជនរងគ្រោះ​ទាញយក​ឯកសារ ZIP File ដែលមាន​បង្កប់​មេរោគ EXE ដែល​បាន​ផ្ញើ​មកកាន់​ប្រអប់​សារ Telegram

– នៅពេល​ចុច​លើ​ឯកសារ “Document.docx~.exe” វា​នឹង​ថតចម្លង និង​ដំណើរការ​ឯកសារ “chrome.dll”

– ឯកសារ DLL បង្កប់​នូវ​កូដ​មេរោគ បញ្ចូល​ក្នុង Rundll32 Process (Injection) និង​ឯកសារ​មួយចំនួន​ក្នុង​ម៉ា​ស៊ី​កុំព្យូទ័រ​រងគ្រោះ (​ឧទាហរណ៍​៖ ឯកសារ chrome.dll ទៅកាន់ Drive C និង​ឯកសារ COVID.html ទៅកាន់​ទីតាំង Tempory ។​ល​។​)

– មេរោគ​ធ្វើ​ការបើក​កម្មវិធី​ផ្ទាំង​អ៊ី​ន​ធឺ​ណេ​ត (IExplorer) និង​បង្ហាញ​ពី​ព័ត៌មាន​អំពី​មេរោគ​កូ​វីដ​១៩ និង​វ៉ាក់សាំង​នៅ​អាមេរិក ដែលជា​អត្ថបទ​ទាញ​ចេញពី​ឯកសារ COVID.html

– វា​ជា​ប្រភេទ​មេរោគ Trojan Horse (Generic.ml) ដែលមាន​សមត្ថភាព​អនុញ្ញាត​ការបញ្ជា​កុំព្យូទ័រ​ពី​ចម្ងាយ (Remote Access) និង​លួច​យក​រាល់​ព័ត៌មាន ដែល​ជនរងគ្រោះ​បាន​វាយ​លេ​ី​ក្តារ​ចុច Keyboard (Keylogger)

– មេរោគ​ប្រភេទ​នេះ តែងតែ​ចម្លង​ដោយ​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ជាមួយ​ការភ្ជាប់​ឯកសារ​មេរោគ (Email Phishing) ឬ​ការផ្ញើ​ឯកសារ​មេរោគ តាម​បណ្តា​កម្មវិធី​ទំនាក់ទំនង​សង្គម (Messenger) ជាដើម​។​

​ដើម្បី​ការពារ​ខ្លួន​ពី​ល្បិចបញ្ឆោត​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​ចុច​តំណ​ភ្ជាប់ ឬ​ឯកសារ​សង្ស័យ ដែល​ទទួលបាន​ក្នុង​ប្រអប់​សារ​អ៊ី​ម៉ែ​ល ឬ​សារ​កម្មវិធី​ទំនាក់ទំនង​សង្គម (​ឧទាហរណ៍​៖ កម្មវិធី Telegram Messenger ។​ល​។​) ជៀសវាង​ការទាញយក ឬ​ដំឡើង​ឯកសារ​មេរោគ​។ ម្យ៉ាងវិញទៀត សូមអ្នក​ធ្វើការ​ដំឡើង ធ្វេ​ី​បច្ចុប្បន្នភាព​កម្មវិធី​កម្ចាត់​មេរោគ និង​ស្កេ​ន​មេរោគ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់លោក​អ្នក​ជាប្រចាំ​។​

​ចំណែក​បណ្តាញ​សង្គម​បាន សូម​អរគុណ​ដល់​ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ដែល​តែងតែ​ខិតខំ​ផ្ដល់ព័ត៌មាន​សំខាន់ៗ​គ្រប់ពេលវេលា​ទាំងអស់ មិន​ថា​យប់​មិន​ថា​ថ្ងៃ ទាក់ទង​នឹង​បច្ចេកវិទ្យា​មកកាន់​បងប្អូន​ខ្មែរ​យើង ដើម្បីអោយ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×