Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​ត្រួតពិនិត្យ​ផ្ទាល់​ប្រឡង​លើក​ទី​៣៤ តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​វគ្គ FSI Connect

spot_img

​ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ត្រួតពិនិត្យ​ផ្ទាល់​ប្រឡង​លើក​ទី​៣៤ តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​វគ្គ FSI Connect កាលពី​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០២០​។​

​ការរៀបចំ​ការប្រឡង​លើក​ទី​៣៤ តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​វគ្គ FSI Connect មាន​សិក្ខាកាម​ចូលរួម​ចំនួន ៨៥​រូប ដែល​ក្នុងនោះ​មាន​មន្ត្រី​ចំនួន ១២​រូប បានបញ្ចប់​កម្រិត​ខ្ពស់ មន្ត្រី​ចំនួន ៥​រូប បានបញ្ចប់​កម្រិត​មធ្យ​ម និង ៦​រូប​បញ្ចប់​កម្រិត​បឋម​។

​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​ធនាគារ​សម្រាប់​ការទូទាត់​អន្តរជាតិ (Bank for International Settlement – BIS) ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ស្វ៊ី​ស ហើយ​មាន​ធនាគារកណ្តាល និង​ស្ថាប័នហិរញ្ញវត្ថុ​សាធារណៈ​ជាង​៣០០ នៅលើ​ពិភពលោក​។

គួរ​បញ្ជាក់ថា វគ្គ​សិក្សា NBC-FSI Connect ជា​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ធ​ន​ធាន​មនុស្ស ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ការផ្តួចផ្តើម​របស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឯកទេសកម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ ដើម្បី​ឆ្លើយតប​ទៅតាម​ការប្រែប្រួល​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​និង​និយាម​អន្តរជាតិ និង​សម័យកាល​រីកចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នាពេល​បច្ចុប្បន្ន​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×