Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​មិនដឹងថា​មាន​វិបត្តិ​អ្វី​សុខចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក​ក្នុង​បន្ទប់ទឹក​ចោល​ប្រពន្ធ​និង​កូន៣ នាក់​

spot_img

​ភ្នំពេញ ​៖ ​បុរស​ជា​កម្មករសំណង់​ម្នាក់​បានបញ្ចប់​ជីវិត​ខ្លួនឯង​ដោយ​ចងក​ក្នុង​បន្ទប់ទឹក​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ប​ន្ទ​ប់​ជួល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៤០ នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​សង្កាត់​បឹង​កេងកង​ទី ៣ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ​ម៉ៅ​រេ​ត អាយុ ៣៣ ឆ្នាំ មុខរបរ​ធ្វើ​ជាងសំណង់ មាន​ប្រពន្ធ និង​កូន ៣​នាក់ មាន​ស្រុកកំណើត នៅ​ខេត្តសៀមរាប​។​

​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន CEN ថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​សម្រាក​នៅ​បន្ទប់​ខាងក្នុង ហើយ​គាត់​សម្រាក​នៅ​ខាងក្រៅ​ស្រាប់តែ​ជនរងគ្រោះ​បាន​បិត​ភ្លើង​រួច​ដើ​ចូលក្នុង​បន្ទប់ទឹក ហើយ​គាត់​ឆ្ងល់​ឃើញ​ចូល​បន្ទប់ទឹក​យូរ​ក៏​នាំគ្នា​ដើរទៅ​ឃើញ​ជនរងគ្រោះ​សរសេរ​អក្សរ​នៅ​កន្លែង​គាត់​សម្រាក​។ គាត់​សរសេរថា​(​ខ្ញុំ​សុំទោស​នាក់​ទាំងអស់គ្នា​ដែល​ខ្ញុំ​ត្រូវធ្វើ​បែបនេះ​) រួច​ក៏​នាំគ្នារ​ត់ទៅ​មើល​បន្ទប់ទឹក​ឃើញ​ចងខ្សែ​ពី​ក្នុង​ហើយ​នាំគ្នា​ច្រាន​ចូលទៅ​ឃើញថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​បាត់ទៅហើយ​។ រួច​ក៏​រាយការណ៍​នៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​សហការ​ជាមួយ​ខាង​ជំនាញ​កោសល្យវិច័យ​បាន​ចុះមក​ពិនិត្យ​ទៅលើ​ជនរងគ្រោះ ហើយដោយ​បញ្ជាក់​ពី​ជំនាញ​កោសល្យវិច័យ​ថា​ពិតជា​ស្លាប់​ដោយសារ​ចងក​ពិតមែន រួច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×