Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​១​នាក់ ជា​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​

spot_img

​ភ្នំពេញ​៖ នៅថ្ងៃនេះ​ក្រសួងសុខាភិបាល​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​១​នាក់ ជា​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា និង​មិនមាន​អ្នកជា​សះ​ស្បេី​យ​។​

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩៖ ចំនួន ០១​នាក់ ជា​អ្នកពាក់ព័ន្ធ​ទៅនឹង “​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គឺ​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ ទី​ម ស្រី​ពេជ្រ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​មិត្តភក្តិ​របស់​អ្នកជំងឺ​ឈ្មោះ អិត កុ​ម៉ា​ល ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ដែល​បាន​រកឃើញ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូបនេះ ផ្តល់ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល សូម​អញ្ជើញ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ទាំងអស់​ទៅធ្វើ​តេស្ត​ដោយ​យក​វត្ថុ​សំណាក​លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ទៅតាម​ទី តាំង​ដូចខាងក្រោម ៖

-​បរិវេណ​ក្រសួងមហាផ្ទៃ (​សម្រាប់​បុគ្គលិក – មន្ត្រីរាជការ ) ពី​ម៉ោង ០៨:០០​ព្រឹក – បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក (​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហ គម​ន៍ ២៨​វិច្ឆិកា​) ពី​ម៉ោង ០៧:០០​ព្រឹក -​ដោយឡែក សម្រាប់​អ្នក​ប៉ះពាល់​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅតាម​បណ្តា​ខេត្ត សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​ជា​លើក​ទី​៣ នៅតាម​មន្ទីរ​សុខាភិបាល​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង ធ្វើតេស្ត​យក​វត្ថុ​សំណាក​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត​)៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×