Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដេកស្លាប់ នៅមុខផ្ទះគ្មានមនុស្សនៅ សង្ស័យជាជំងឺគាំងបេះដូង

spot_img

ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់នៅមុខផ្ទះគេមួយកន្លែង គឺជាផ្ទះដែលគ្មានមនុស្សនៅតាមបណ្ដោយផ្លូវបេតុង នៅម្ដុំបុរីកីឡាបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដោយសារតែនៅលើដងខ្លួនសាកសព ទាំងសុភាពអាក្រាតកាយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ នឹង ១៥នាទីព្រឹក ថ្ងៃទី ១១ ខែធ្នូឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងក្នុងភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានដើរមកអង្គុយហូបមីមួយកំប៉ុង នៅម្ដុំមុខផ្ទះរបស់គេដែលគ្មានមនុស្សនៅ ហើយចាក់សោទ្វារពីខាងមុខ ស្រាប់តែមួយសន្ទុះក្រោយមកបុរសរូបនោះក៏បានប្រកាច់ ហើយដេកស្លាប់មួយរំពេចទាំងអាក្រាតកាយ ទើបពួកគាត់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញផ្នែកកោសលវិច័យ ឱ្យចុះមកត្រួតពិនិត្យមើល ទើបដឹងថាបុរសដែលបានស្លាប់នោះ គឺជាមនុស្សអាណាថាគ្មានអ្នកណាម្នាក់ ស្គាល់អត្ដសញ្ញាណច្បាស់លាស់នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខាងកោសលវិច័យ របស់ក្រសួងមហាផ្ទៃ បានធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់សាកសព ឲ្យទៅរថយន្តសាម៉ុយដឹកយកទៅរក្សាទុកនៅវត្តឬស្សីសាញ់ រង់ចាំសាច់ញាតិនិងបូជាទៅតាមប្រពៃណី៕រក្សាសិទ្ធិ ដោយ៖វុត្ថា

spot_img
×