Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការខុមហ្វ្រែល ត្រូវបាន គ.ជ.ប អនុញ្ញាតឱ្យធ្វើសវនកម្ម លើបញ្ជីបោះឆ្នោត ឆ្នាំ២០២០

spot_img

ភ្នំពេញ៖គ.ជ.ប បានឲ្យដឹងថា តាមសំណើរបស់អង្គការខុមហ្វ្រែល (COMFREL) ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបាន ស្នើដល់ គ.ជ.ប សុំបញ្ជីឈ្មោះបោះឆ្នោតដំបូង ឆ្នាំ២០២០ និងសុំកិច្ចសម្របសម្រួល ជាមួយ ថ្នាក់ក្រោម ជាតិ ដើម្បីធ្វើសវន កម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ គ.ជ.ប បានសម្រេចអនុញ្ញាត ឱ្យអង្គការខុមហ្វ្រែល (COMFREL) បន្តធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ទៀត។

គ.ជ.ប បន្តថា ឆ្នាំមុន អង្គការខុមហ្វ្រែល (COMFREL) បានធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ ហើយបានវាយតម្លៃថា បញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០១៩ មានភាពល្អប្រសើររហូតដល់ ៩៩.៧% ដោយ បានរកឃើញឈ្មោះស្ទួន តែ ៤៤ ឈ្មោះប៉ុណ្ណោះ ហើយ គ.ជ.ប ក៏បានដោះស្រាយឈ្មោះស្ទួនទាំងនោះរួចរាល់ហើយទៅតាម ករណីនីមួយៗ។

គ.ជ.ប បានបញ្ជាក់ថា ចំពោះការធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នេះ អង្គការខុមហ្វ្រែល (COMFREL) នឹងចាប់ផ្ដើមដំណើរការនៅចន្លោះ ខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។

គ.ជ.ប តែងតែសហកា រ ជាមួយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ហើយនេះ គឺជាការបើកទូលាយប្រកបដោយតម្លាភាព ក្នុងការវាយតម្លៃទៅលើគុណភាព និងប្រសិទ្ធភាព នៃបញ្ជីបោះឆ្នោត ដើម្បីឱ្យបញ្ជីបោះឆ្នោតឆ្នាំ២០២០ កាន់តែ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។
ជាមួយគ្នានេះផងដែរ គ.ជ.ប បានស្នើសុំឱ្យតំណាងអង្គការខុមហ្វ្រែល (COMFREL) និងមន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ ចូលរួមសហការ និងអនុវត្ត វិធានការនានាស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេស កម្ពុជា ក៏ដូចជាទូទាំងពិភពលោក។

សូមជម្រាបជូនថា បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវធ្វើការបិទផ្សាយនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×