Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីណាមិនស្លុតចិត្ត! ខំយកមកចិញ្ចឹមទុកដូចកូនបង្កើត ចុងក្រោយ កូនស្រីចិញ្ចឹមហ៊ានលូកថ្លើមប្រមាត់ ធ្វើរឿងដ៏សាហាវនេះដាក់…

spot_img

ស្ត្រីម្នាក់ពិតជារន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលដឹងថាកូនស្រីចិញ្ចឹម ដែលគាត់បានខំចិញ្ចឹមបីបាច់ប្រៀបដូចកូនបង្កើត អស់រយៈពេល ១០ ឆ្នាំ ស្រាប់តែចុងក្រោយមានផ្ទៃពោះជាមួយប្តីរបស់គាត់ ដែលធ្វើឲ្យគាត់ស្លុតចិត្តស្ទើរគាំងបេះដូង។

ស្ត្រីជនជាតិវៀតណាមដែលមានឈ្មោះថា NH កំពុងរស់នៅជាមួយប្តីរបស់នាងនៅប្រទេសអូស្ត្រាលី។ បន្ទាប់ពីមានកូនប្រុស ៤ នាក់ជាមួយគ្នា អ្នកស្រី NH និងប្តីចង់មានកូនស្រី ហើយក៏សំរេចចិត្តយកក្មួយស្រីរបស់ពួកគេដែលមានអាយុប្រហែលជា ៦ ទៅ ៧ ឆ្នាំ នៅពេលនោះមកចិញ្ចឹមចាត់ទុកដូចជាកូនបង្កើត។ នេះក៏ព្រោះតែបងស្រីរបស់នាងមិនអាចមានលទ្ធភាពចិញ្ចឹមកូនស្រីរបស់ខ្លួនបាន ដោយសារនាងមានបញ្ហាហិរញ្ញវត្ថុ។

អ្នកស្រី NH បានគិតថាក្រោយពីបានទទួលយកក្មួយស្រីរបស់នាងមកចិញ្ចឹម អ្នកស្រីនិងស្វាមីនឹងមានកូនស្រីដូចពួកគេតែងតែប្រាថ្នាចង់បាន ហើយគ្រួសាររបស់ពួកគេនឹងកាន់តែមានសុភមង្គល។ តែទោះយ៉ាងណាក៏ដោយ អ្នកស្រី NH មិននឹកស្មានថា នៅទីបំផុត ក្មួយស្រីរបស់នាងដែលមានឈ្មោះ M បែរមកឆ្អឹងទទឹងកនៅក្នុងជីវិតគូរបស់ពួកគាត់សោះឡើយ។

អ្វីដែលអ្នកស្រី NH មិនបានដឹងនោះគឺថាក្នុងរយៈពេល ១០ ឆ្នាំនៃការចិញ្ចឹម M ដែលក្មួយស្រីបង្កើត បែរជាបានក្លាយជាមនុស្សស្និទ្ធស្នាលនឹងប្តីរបស់ខ្លួនបន្តិចម្តងៗបែបនេះ ។ អ្នកស្រី NH បានអះអាថា នាង M បានលួចមានទំនាក់ទំនងផ្លូវភេទជាមួយប្តីរបស់នាង នៅពេលនាងនៅមិននៅផ្ទះ។

អ្នកស្រី NH បន្តថា នាង M បានហៅគាត់ថា «ម៉ែ» ពេញៗមាត់ និងក៏បានរាក់ទាក់ខ្លាំងណាស់ ជាមួយកូនប្រុសៗទាំង៤របស់គាត់ ដែលជាបងប្អូនជីដូនមួយរបស់នាង។ ដោយសារតែហេតុនេះ អ្នកស្រី NH ក៏មិនបានចាប់ថ្នាក់ចំពោះ M ទាល់តែសោះ រហូដល់ថ្ងៃមួយ គាត់ក៏បានកត់សម្គាល់ថា ឥរិយាបទរបស់ M ហាក់ប្រែប្រួល ហើយប្តីរបស់គាត់ក៏ហាក់សោះអង្គើយនឹងរូបគាត់ថែមទៀត។

បន្ទាប់ពីធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ នៅទីបំផុត អ្នកស្រី NH បានរកឃើញការពិតដ៏គួរឱ្យរន្ធត់ចិត្ត ប៉ុន្តែនៅពេលនោះវាយឺតពេលហើយ គឺនាង M មានផ្ទៃពោះបាត់ទៅហើយ។

អ្នកស្រី NH និយាយថា៖ «ខ្ញុំបានរកឃើញថាប្តីរបស់ខ្ញុំបាន “លួចសហាយស្មន់” ជាមួយក្មួយស្រីរបស់ខ្ញុំ ហេតុនេះខ្ញុំមិនអត់ឱនឱ្យពួកបានទៀតទេ ហើយខ្ញុំក៏បានសំរេចចិត្តប្រឈមមុខនឹង M អំពីទង្វើដ៏សាហាវរបស់នាង ហើយក៏ត្រូវបញ្ចប់ជីវិតប្តីប្រពន្ធរៀបការពេញច្បាប់ជាមួយប្តីរបស់ខ្ញុំដែរ»។

បន្ទាប់ពីពិភាក្សាជាមួយមេធាវីរបស់ខ្លួន អ្នកស្រី NH បានប៉ាន់ស្មានថា M ប្រហែលជាបានធ្វើវារឿងនេះ គឺដើម្បីទទួលបានការចុះឈ្មោះគ្រួសារ និងអត្តសញ្ញាណនៅអូស្រ្តាលី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×