Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​បើក​បំពាន​ភ្លើងស្តុប ផ្លោង​ទៅ​ចូល​ក្រោម​រថយន្ត​ហាយ​ឡិន​ឌ័​រ បណ្ដាលឱ្យ​កៀប​ជាប់​នៅ​ចំ​កណ្ដាល​ស្ដុ​ប

spot_img

​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​ម៉ូតូ​ជាមួយ​រថយន្ត​ហាយ​ឡិន​ឌ័​រ បណ្ដាល​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ដ​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល នៅតាម​ផ្លូវ​បឹងកក់ ស្ថិតនៅក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ វេលា​ម៉ោង ១១ និង​៥៤ នាទី​ព្រឹក ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០២០ ។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយ គ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1AH ~9936 បើក​ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុច​ផ្លូវ បឹងកក់ ស្ដុ​ប​បំបែក​ជា​បួន​ម៉ូតូ​បើក​មិន​គោរព​ស្ដុ​ប បើក​យ៉ាង​លឿន ដើម្បី​ឲ្យ​ផុត​ស្ដុ​ប តែ​ផុត​ក៏​ជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត​ហាយ​ឡិន​ឌ័​រ ដែល​ធ្វើដំណើរ​ទីដៅ​ពី​ជើង ដើម្បី​បត់​ស្ដាំ​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2T ~ 9952 ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ត យ៉ាងដំណំ ចំណែក​ម្នាក់​ម៉ូតូ បាន​រងរបួស​ជើង​ស្រាល បណ្ដាល​ឲ្យ​កកស្ទះ​អ្នកដំណើរ​យ៉ាងខ្លាំង នៅ​ចំណុច​ដែល​កើតហេតុ​នោះ ។​
ក្រោយ​កើតហេតុ​ជនរងគ្រោះ បានធ្វើ​ការនិយាយ​ច្រើន​ចរចា​ជាមួយ​ម្ចាស់​រថយន្ត ដើម្បី​ធ្វើការ​បញ្ចប់រឿង​នៅ​ទីតាំង​កន្លែងកើតហេតុ ដោយ​ធ្វើការ​ទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​ឲ្យ​ចុះមក​កន្លែងកើតហេតុ និង​ធ្វើការ​ប្រគល់​លុយ​ចំនួន ១០០$ ទៅ​ឲ្យ​ម្ចាស់​រថយន្ត ដើម្បី​យក​រថយន្ត​ទៅធ្វើ ហើយ​បញ្ចប់រឿង​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖​ពន្លឺ​

spot_img
×