Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ប្រហារនៅរុស្សី ស្លាប់មនុស្សយ៉ាងតិច ៤នាក់ ចំណែក ខ្មាន់កាំភ្លើងត្រូវប៉ូលីសបាញ់សម្លាប់

spot_img

ស្រ្តីចំនួនយ៉ាងតិចណាស់ ៤នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួស នៅក្នុងការបាញ់ប្រហារក្នុងកំឡុងការអបអរថ្ងៃបុណ្យជាតិរុស្សី នៅក្នុងសាធារណៈ Dagestan។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព៌តមានចិន Xinhua។

បើតាមក្រសួងមហាផ្ទៃបានឲ្យដឹង ហេតុការណ៏​នោះ កើតឡើងនៅថ្ងៃអាទិត្យ នៅពេលខ្មាន់កាំភ្លើងម្នាក់ប្រដាប់ដោយកាំភ្លើងវែងមួយដើម បានបាញ់រះលើជនស៊ីវិលដែលកំពុងចូលរួមអប់អរបុណ្យ​ Maslenitsa នៅក្នុងទីក្រុង Kizlyar។

ក្រសួងសុខាភិបាលរុស្សី ក្រោយមកបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៥នាក់ ដោយសារតែអ្នករបួសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ខណៈជនរងគ្រោះ ២នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកខ្មាន់កាំភ្លើង ត្រូវបានប៉ូលីសបាញ់សម្លាប់នៅនឹងកន្លែង។

បើតាមប្រភពសារព៌តមានរុស្សី Interfax បានបញ្ជាក់ថា មានខ្មាន់កាំភ្លើង ២នាក់ ដែលជាប្តីប្រពន្ធ ប៉ុន្តែស្រ្តីជាប្រពន្ធ បានរត់គេចខ្លួន មុនពេល បុរសជាប្តីចាប់ផ្តើមបាញ់រះលើមនុស្ស។

គណៈកម្មការរុស្សីកំពុងបើកការស៊ើបអង្កេតលើករណីបាញ់ប្រហារនេះ៕ សុភ័ក្ត្រ

spot_img
×