Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្ម​ធំៗ នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដំឡើង​រណារយន្ត អា​ជ្រៀក​កែច្នៃ​ឈើ រួច​ដឹក​ចេញ គ្មាន​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​

spot_img

​ស្ទឹងត្រែង ៖ ទីតាំង​សិប្បកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ចំនួន​២ នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។ ក្រៅពី​សកម្ម​ទាំងពីរ​នោះ ក៏មាន​សិប្បកម្ម​តូចៗ​ជាច្រើន​កន្លែង​ផ្សេងទៀត​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ គេ​ឃើញ​សិប្បកម្ម​ធំ​មួយ នៅក្នុង​ភូមិ​ឆ្វាំង ឃុំ​សំអាង និង​ចំណុច​ស្ពាន​ទី ៨ ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ​។ សិប្បកម្ម​ទាំងពីរ​នោះ ត្រូវបាន​គេ​ឲ្យ​ដឹងថា ដាក់​កម្លាំង​កម្មករ​ជាច្រើន​នាក់ ដំឡើង​រណារយន្ត អា​ជ្រៀក​កែច្នៃ​ឈើ រួច​ដឹក​ចេញ​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​។ សកម្មភាព​នោះ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​
លោក​អឿ គឹម​ហេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល និង​អន្លង់​ជ្រៃ ដែល​គ្រប់គ្រង​តំបន់​នោះ និង​លោក​វ៉ា សុខា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ប្រចាំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មិនបាន​បកស្រាយ​ជាមួយ​អ្នកសារព័ត៌មាន​ទេ ពីព្រោះថា​ទូរស័ព្ទ​ចូល​ច្រើនដង​មិនមាន​អ្នកទទួល​។ តែ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រូបនេះ ចូលចិត្ត​ផឹកស៊ី​ជាមួយ​ឈ្មួញ​ណាស់​។ រឿង​អី​ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះបង្ក្រាប​។ កន្លងមក គេ​តែង​ឃើញ​សមត្ថកិច្ច​បង្ក្រាប រួច​ហៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ម ក​ទទួលយក​ភស្តុតាង​តែប៉ុណ្ណោះ​។​

​ប្រភព​ដោយឡែក​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា សិប្បកម្ម​ធំៗ​ចំនួន​ពីរ ទី ១ ឈ្មោះ​ស៊ីន នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង និង​ទី ២ ឈ្មោះ​ញ៉ា នៅ​ចំណុច​ស្ពាន​ទី ៨ ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ​។ ម្ចាស់​សិប្បកម្ម​ទាំងពីរ​ខាងលើនេះ បាន​និយាយ​អួតអាង​ថា គ្មាន​អ្នកណា​ហ៊ាន​ចុះបង្ក្រាប​ទេ​ព្រោះ​ទទួលផល​អស់ហើយ​។ ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​គ្រប់គ្រង​តំបន់​នោះ​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖​សុខុម​

spot_img
×