Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ឃ្លាំង​ស្តុក​ទំនិញ វត្ថុធាតុដើម នៅ​ស្រុក​គងពិសី ដោយសារ​ឆ្លង​ចរន្តអគ្គិសនី

spot_img

​កំពង់ស្ពឺ ៖ ឃ្លាំង​ស្តុក​ទំនិញ​វត្ថុធាតុដើម គ្រាប់​ស្នោ កាវស លឿង តាំង​ប៉ាវ ដែលមាន​យីហោអ៊ិន​ធើ​ណ​ល យូ​នៀ​ន អ៊ិន​ដាស​ស្ទ្រី​បាន​រង​ការឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១០ និង ០០ នាទី​ព្រឹក ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ម្ចាស់​ឃ្លាំង​ឈ្មោះ xiao xi ji ភេទ​ស្រី ជនជាតិ ចិន ។​

​ក្នុងពេល​ឆាបឆេះ ឃ្លាំង​ស្តុក​ទំនិញ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៧​គ្រឿង គឺ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំនួន ០៥​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល ស្រុក​កណ្ដាលស្ទឹង ចំនួន​០១ គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ បញ្ជាការដ្ឋាន​អង្គរក្ស​ចំនួន ០១ គ្រឿង ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា ការឆាបឆេះ​ឃ្លាំង​នេះ បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×