Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ប្តី​ប្រមឹក ក្រោយ​ស្រវឹងស្រា ដេញ​កាប់​ប្រពន្ធ និង​ដុត​ផ្ទះ​ព្រោះ​ចោទ​ប្រពន្ធ​លួច​មាន​សហាយ​

spot_img

​បន្ទាយមានជ័យ ៖ ក្រោយពេល​ទទួលបាន​ប​ណ្ដឹ​ងរ​បស់​ប្រពន្ធ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​ប៉ោយចារ បាន​ចុះបង្ក្រាប ធ្វើការ​នាំខ្លួន​បុរស​ជា​ប្តី​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់ពី​បុរស​ប្រមឹក​ផឹកស្រា​ស្រវឹង​ម្នាក់នេះ តែងតែ​បង្ក​រករឿង​ឈ្លោះ​ក្នុង​គ្រួសារ បាន​ខឹង​ប្រពន្ធ បាន​ទាញ​កាំបិត​ខ្វែវ ដេញ​កាប់​ប្រពន្ធ តែ​ត្រូវ​ប្រពន្ធ​ដឹងខ្លួន​ទាន់​ក៏​រត់​គេចផុត​រួចខ្លួន តែ​ត្រូវ​បុរស​ជា​ប្តី ដុត​ផ្ទះ​ចោល កាលពី​វេលា​១១​និង​៣០​នាទី​ព្រឹង ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា តាម​បណ្តឹង​ពី​ឈ្មោះ​ព្រឹម បួ​ត ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ថា ឈ្មោះ​វ៉ាន វ៉ោ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវជា​ប្ដី​របស់គាត់ មកពី​ដើរ​ផឹកស្រា​ស្រវឹង ហើយ​បង្ករ​ករឿងក្នុង​គ្រួសារ និង​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​គាត់ រហូត​ឈានដល់​ការប្រតាយប្រតប់គ្នា នៅពេលនោះ ប្តី​ប្រមឹក បាន​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់ តែ​គាត់​រត់គេចខ្លួន​។ ដោយ​មិន​អស់ចិត្ត ប្តី​ប្រមឹក​រូបនេះ បាន​វាយ​បំបែក​ពាងទឹក វាយ​ចាន ឆ្នាំង និង​ដុត​ផ្ទះបាយ​បណ្តា​ឲ្យ​ខូចខាត​អស់​៨០% និង​ដុត​ផ្ទះបាយ ឆេះ​របស់របរ ខោ អាវ ចាន ឆ្នាំង ធុង​ចម្រោះ​ទឹក និង​សម្ភារ​មួយចំនួនទៀត​។​ម្យ៉ាងវិញទៀត​ប្តី​ប្រមឹក​នេះ គឺ​ផឹកស្រា​ស្រវឹង​ជាប្រចាំ ហើយ​ប្រច័ណ្ឌ​គាត់ ពេល​គាត់​ទៅ​ដើរ​រើស​គួរ​ស្រូវ​យកមក​បុក​អង្ករ​ដាំបាយហូប បែរ​ចោទថា​គាត់​លួច​ទៅ​មាន​ប្រុស​សហាយ​។​

​លោក​អធិការ​បាន​បញ្ជាក់ថា ៖ ក្រោយពេល​ទទួលបាន​ប​ណ្ដឹ​ង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​ប៉ោយចារ បាន​ចុះបង្ក្រាប ធ្វើការ​នាំខ្លួន​ជនបង្ក​ខាងលើ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក ដើម្បី​ធ្វើការ​សាកសួរ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនបង្ក​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ដេញ​និង​ដុត​ផ្ទះបាយ​ចោល​មែន ។​

​ដោយ​ផ្អែកលើ​ចម្លើយសារភាព​និង​បណ្តឹង ព្រមទាំង​សំណូមពរ ជនរងគ្រោះ​ជា​ប្រពន្ធ សុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ប្តី​កំណាច​នេះ តាម​វិធានការ​ច្បាប់​។ ជនបង្ក​ឈ្មោះ​វ៉ាន វ៉ោ​ន ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×