Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាស់​ហើយ​! ពលករ​ដែល​លោត​ពី​អគារ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក មិន​ពាក់ព័ន្ធ​កូ​វីដ​ទេ តែ​តាមពិត​គឺ​រអិល​ជើង​ដោយសារតែ​….

spot_img

​ភ្នំពេញ​៖ នេះ​ជា​រឿង​ដ៏​ហួសចិត្ត​ខ្លាំង​បំផុត​មួយ ខណៈដែល​បុរស​ជា​ពលករ​ម្នាក់ មិនដឹង​មាន​មូលហេតុ​អ្វី ស្រាប់តែ​បាន​លោត​ចេញពី​អគារ​ធ្វើ​ច​ត្តា​ឡី​ស័ក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​។​

​បុរស​រូបនេះ​មានឈ្មោះ សួន វាសនា អាយុ ២៣ ឆ្នាំ ទើប​វិលត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី ហើយក៏​ត្រូវបាន​ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្នាក់​នៅក្នុង​បន្ទប់​៥១១ នៃ​សណ្ឋាគារ ឡង លីវ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​តាមផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

​ប៉ុន្តែ មិនដឹង​ជាមាន​រឿងហេតុ​អ្វី ស្រាប់តែ​បុរស​រូបនេះ​បាន​លោត​ពី​អគារ​ដែល​ខ្លួន​ស្នាក់នៅ ធ្លាក់​ចុះក្រោម​បណ្តាល​ឲ្យ​ធ្លាយ​ដំបូល​សាលារៀន​សុធារស បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ​តែម្តង​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​។​

​បើតាម​លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានឱ្យដឹងថា បុរស​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ ឡុង លីវ ហើយ​ធ្លាក់​ពី​ជា​ន់ទី ៥ កំពុង​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​នៅពេលនេះ រូបគេ​បានដឹងខ្លួន និង​អាចនិយាយបាន​ខ្លះៗ​ហើយ តែ​ស្ថិតនៅក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។​

​លោកជំទាវ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បើតាម​ការសួរនាំ​មូលហេតុ​នៅក្នុង​មន្ទីរពេទ្យ បុ​រ​រស​នេះ​បាន​និយាយថា រូបគេ​បាន​រអិល​ជើង​ធ្លាក់​ចុះមក ដោយសារតែ​ភាព​រវើរវាយ​នៃ​ឥទ្ធិពល​ប្រើប្រាស់​គ្រឿងញៀន និង​គិត​ច្រើន​ពី​ការ​ជំពាក់​បំណុល​គេ​។ ហើយ​អ្វី​កាន់តែច្បាស់​នោះ គឺ​ក្រោយ​ធ្វើតេស្ត​ពិនិត្យ​ទឹកនោម លទ្ធផល​បង្ហាញថា មាន​សារធាតុ​ញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន​។ ហេតុដូច្នេះ នេះ​ជា​រឿង​ផ្ទាល់ខ្លួន​របស់គាត់​ប៉ុណ្ណោះ មិនមែន​ជាប់​ពាក់ព័ន្ធ​នឹង​ការមិន​ពេញចិត្ត​តម្រូវ​ឲ្យ​ឃុំខ្លួន​ដោយសារ​កូ​វីដ​១៩ នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×