Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​ពិសេស​អូស្ត្រាលី ប្រឈម​នឹង​ការកាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្រោយ​ការស៊ើបអង្កេត រកឃើញ​ពួកគេ​សម្លាប់​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន ៣៩​នាក់​

spot_img

​ ​តាម​ការចោទប្រកាន់​ទាហាន​ពិសេស​របស់​អូស្ត្រាលី បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​លើ​មនុស្ស​៣៩​នាក់ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ទាហាន​ពិសេស​បច្ចុប្បន្ន ឬ​អតីត​ចំនួន ១៩ នាក់ នឹងត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង ត្រូវ​ដកហូត​មេដាយ​របស់​ពួកគេ បន្ទាប់ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត ផ្នែក​ការពារជាតិ​បានបង្ហាញ​ឱ្យឃើញ​ពី​វប្បធម៌ នៃ​ការ​លាក់បាំង និង​ការបោក​បញ្ឆោត​របស់​ទា​ហាន​ពិសេស​នេះ​។​

​កងអនុសេនាធំ​ទី ២ នៃ​កងវរសេនាធំ​ជើង​អាកាស​ពិសេស នឹងត្រូវ​រំសាយ​ចោល បន្ទាប់ពី​ការរកឃើញ​អំពី​វប្បធម៌ “​វីរបុរស​ចម្បាំង​” ដែលជា​បច្ច័យ​រួមចំណែក​ដល់​ការប្រព្រឹត្ត​បទឧក្រិដ្ឋ រួមទាំង​ការសម្លាប់​មនុស្ស​ដោយ​ខុសច្បាប់​។​

​សំណង​នឹងត្រូវ​បង់​ជូន​ក្រុមគ្រួសារ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​មនុស្ស​ជាទី​ស្រឡាញ់ របស់​ពួកគេ ត្រូវបាន​សម្លាប់​ដោយ​ទាហាន​ពិសេស​អូស្ត្រាលី​។ ភាគច្រើន នៃ​ករណី​ឃាតកម្ម​នេះ គឺពាក់ព័ន្ធ​នឹង​អ្នកទោស ដែល​ត្រូវបាន​ចាប់ខ្លួន ឬ​រងរបួស​។ អ្នកខ្លះ​ត្រូវបាន​វាយ​ខ្នោះដៃ ហើយ​បន្ទាប់មក​ត្រូវ​បាញ់​សម្លាប់ចោល​។​

​ការស្តីបន្ទោស​ភាគច្រើន​ត្រូវបាន​ដាក់​ទៅលើ​ក្រុមមន្ត្រី​យោធា ដែល​គ្មាន​បេសកកម្ម​របស់​យោធា​ពិសេស​អូស្ត្រាលី​ដែល​ទាមទារ​ឱ្យ​ទាហាន​ក្មេងៗ “​ចេះ​មាន​បាតដៃ​ប្រឡាក់​ឈាម​ឱ្យ​ហើយ​” តាមរយៈ​ការបាញ់សម្លាប់​អ្នកទោស​ដែល​គ្មាន​អាវុធ ហើយ​បន្ទាប់មក​កប់​អាវុធ ដើម្បី​បិទបាំង​ឧក្រិដ្ឋកម្ម​ទាំងនោះ ខណៈ​ធ្វើ​របាយការណ៍​ក្លែងក្លាយ អំពី​អ្វីដែល​បានកើត​ឡើង​។​

​មុននេះ​សារព័ត៌មាន The Age និង The Sydney Morning Herald បាន​រាយការណ៍​កាលពី​ខែវិច្ឆិកា​ថា ចំណុច​សំខាន់​នៃ​ការស៊ើបអង្កេត គឺ​ស៊ើប​ទៅលើ​វីរបុរស​សង្គ្រាម និង​អ្នកទទួល​មេដាយ Victoria Cross លោក បិ​ន រ៉ូបឺត​ស្មី​ត (Ben Roberts-Smith) ។

​លោក​រ៉ូបឺត​ស្មី​ត ដែល​បច្ចុប្បន្ន​ជានា​យក​ប្រតិបត្តិ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៧ ក្នុង​ទីក្រុង​ប្រ៊ី​ស​បេន បាន​បដិសេធ​រាល់​ការប្រព្រឹត្ត​ខុស​ណាមួយ ហើយ​ចៅហ្វាយ​ជា​មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់លោក គឺ​លោក ឃើ​រី ស្តូក (Kerry Stokes) ជា​ប្រធាន​ក្រុមហ៊ុន Seven West Media និង​ក្រុមហ៊ុន Australian War Memorial បាន​ប្តេជ្ញា​តាមរយៈ​អ្នកនាំពាក្យ​ម្នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ វិច្ឆិកា ឆ្នាំ ២០២០ ដើម្បី​ជួយ​សមាជិក នៃ​កងទ័ព​ពិសេស​អូស្ត្រាលី​ទាំងអស់ ដែល​គេ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​លោក​រ៉ូបឺត​ស្មី​ត បច្ចុប្បន្នកំពុង​ប្តឹង​សារព័ត៌មាន Nine សារព័ត៌មាន TheAge និង​កាសែត TheHerald ពីបទ​ចុះផ្សាយ​អត្ថបទ​ទាក់ទង​នឹង​សកម្មភាព​របស់គាត់ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​លោក​ស្តូក បានឱ្យ​គាត់​ខ្ចីប្រាក់​ចំនួន ១,៩ លាន​ដុល្លារ ដើម្បី​ទូទាត់​ថ្លៃ​ផ្លូវច្បាប់ ដើម្បី​ប្តឹង​ស្ថាប័ន​ព័ត៌មាន​ទាំងបី​។

​ឃាតកម្ម ដែល​បាន​ចោទប្រកាន់​ខាងលើ គឺ​កើតឡើង​តាំងពី​ឆ្នាំ ២០០៦ ប៉ុន្តែ​ភាគច្រើន​បានកើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៣ ហើយ​តាម​ការចោទប្រកាន់ គឺ​ប្រព្រឹត្ត​ដោយ​ទាហាន​ពិសេស​អូស្ត្រាលី មកពី​មូលដ្ឋានទ័ព​ក្នុង​ទីក្រុង​ភឺ​ត​។​

​ការស៊ើបអង្កេត​រយៈពេល ៤ ឆ្នាំ របស់​ប្រធាន​តុលាការ​កំពូល របស់​រដ្ឋ​ញូ​វ​សៅ​វែ​ល លោក ផូ​ល ប្រេ​រី​តុ​ន បាន​រកឃើញថា មាន “​ព័ត៌មាន​គួរឱ្យ​ទុកចិត្តបាន​” អំពី​ឧបទ្ទវហេតុ​ចំនួន​២៣ ក្នុងអំឡុង​ពេលដែល​ក​ង​កម្លាំង​ពិសេស​អូស្ត្រាលី បាន​ចូលរួម​ក្នុងការ​ធ្វើឃាត ទៅលើ​បុគ្គល ឬ​អ្នក​ប្រយុទ្ធ​ម្នាក់ ឬ​ច្រើន​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ឬ​រងរបួស​។ ឧបទ្ទវហេតុ​ចំនួន​២​ទៀត អាច​ត្រូវ​ចាត់ថ្នាក់​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ព្រោះតែ “​ការប្រព្រឹត្ត​យ៉ាង​សាហាវឃោរឃៅ​”៕
​ប្រភព ៖ The Ages.com.au
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×