Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ប្រៃសណីយ៍ ដាក់​ឲ្យ​ប្រើ​លេខ​កូដ *1200# ដើម្បី​ផ្តាច់​សេវាកម្ម​ទូរស័ព្ទ​បន្ថែម ដែល​មិនត្រូវ​ការប្រើ

spot_img

​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការដាក់​ឲ្យ​ប្រើ​លេខ​កូដ *1200# ដើម្បី​ផ្តាច់​សេវាកម្ម​ទូរស័ព្ទ​បន្ថែម ដែល​មិនត្រូវ​ការប្រើ​គ្រប់​ប្រព័ន្ធ​ទាំងអស់ ចាប់ពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ តទៅ ។ ការចេញ​សេចក្តីជូនដំណឹង បន្ទាប់ពី​នាពេល​កន្លងមក មានការ​ត្អូញត្អែរ​ពី​អ្នកប្រើប្រាស់ អំពី​បញ្ហា​កាត់ទឹក​ប្រាក់​ទូរស័ព្ទ ពី​ប្រតិបត្តិ​ករ ដោយ​ពុំ​ដឹង​មូលហេតុ ឬ​ការភ្ជាប់​សេវាកម្ម​ផ្សេងៗ ដោយ​មិន​បានដឹង​។

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា ដោយ​មានការ​ត្អូញត្អែរ ពី​អ្នកប្រើប្រាស់​អំពី​បញ្ហា​កាត់ទឹក​ប្រាក់​ទូរស័ព្ទ​ពី​ប្រតិបត្តិ​ករ ដោយ​ពុំ​ដឹង​មូលហេតុ ឬ​ការភ្ជាប់ សេវាកម្ម​ផ្សេងៗ​ដោយ​មិន​បានដឹង ក្រសួង​បាន​ណែនាំ​ដល់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឱ្យ​សហការ​ជាមួយ​ប្រតិបត្តិ​ករ ទូរស័ព្ទ​ចល័ត​ទាំងអស់ រៀបចំ​យន្តការ​ដាក់ឱ្យ​ដំណើរការ​លេខ​កូដ​*1200# ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាច​ពិនិត្យ និង​ផ្តាច់​រាល់​សេវា​បន្ថែម ដែល​មិនមាន​តម្រូវការ​ប្រើប្រាស់ ចាប់ពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ តទៅ ។​

​ក្រសួង​សូមបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​បាន​បែងចែក​សេវាកម្ម​ទូរស័ព្ទ​ជា​ពីរ​ប្រភេទ គឺ​៖ – សេវា​ទូរស័ព្ទ​ចល័ត (Mobile Service) សំដៅ​ដល់​សេវា​ដែល​ប្រើប្រាស់​ជាប្រចាំ សម្រាប់​ការហៅ​ទូរស័ព្ទ និង​ការប្រើ​អ៊ីនធឺណិត រួមទាំង​គម្រោង​ប្តូរប្រាក់​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំខែ ជាដើម​។ – សេវា​ឌីជីថល (Digital Service) សំដៅ​ដល់​សេវា​បន្ថែម​នានា ឬ​សេវាកម្ម​កម្សាន្ត មាន ជាអាទិ៍ សេវា​ហោរាសាស្ត្រ សេវា​ស្វែងរក​ការងារ សេវា​បណ្តាញ​ទំនាក់ទំនង​សង្គម សេវា​ហ្គេម សេវា Missed Call Alert នឹង សេវា CallTune ជាដើម​។​

​អ្នកប្រើប្រាស់​ទូរស័ព្ទ​ភាគច្រើន អាចមាន​ជួបប្រទះ​បញ្ហា​កាត់ទឹក​ប្រាក់​ដោយសារ “​សេវា​ឌីជីថល​” ។ ដើម្បី ផ្តាច់ចេញ​នូវ​សេវា​ទាំងនេះ សូម​ទស្សនា​វីដេអូ​ណែនាំ និង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ពន្យល់​បន្ថែម​តាម​គេហទំព័រ និង​ទំព័រ បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់​គួរ​យល់ដឹង​អំពី​ទំហំ កញ្ចប់​សេវាកម្ម​ដែល​ខ្លួន​កំពុង​ប្រើ សុពលភាព និង​សេវា​បន្ថែម​របស់​ក្រុមហ៊ុន​នីមួយៗ ឱ្យបាន​ច្បាស់លាស់​នៅពេល មានការ​ភ្ជាប់​គម្រោង​ទាំងនោះ​។
​សូមបញ្ជាក់​ផងដែរ​ថា មុនពេល​បញ្ចូល​ទឹកប្រាក់ ដើម្បី​ភ្ជាប់​គម្រោង ឬ​សេវាកម្ម​ណាមួយ អ្នកប្រើប្រាស់​គួរ​បិទ​អ៊ីនធឺណិត​ជាមុន ដើម្បី​ជៀសវាង​ការ​កាត់ទឹក​ប្រាក់ ដោយសារ​ការប្រើ​សេវា​អ៊ីនធឺណិត​ជាដើម​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ផ្នែក​សេវា​អតិថិជន របស់​ក្រុមហ៊ុនទូរស័ព្ទ ដែល​លោកអ្នក​កំពុង​ប្រើប្រាស់​ដូចជា ក្រុមហ៊ុន​ស្មា​ត​តាម​លេខ ៨៨៨ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​តាម​លេខ ១៧៧៧ និង​ក្រុមហ៊ុន​សែ​ល​កាត​តាម​លេខ ៨១២៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×