Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងសុខាភិបាល​ត្រួតពិនិត្យ និង​តាមដាន​សុខភាព​អ្នកជាប់ឃុំឃាំង នៅក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការត្រួតពិនិត្យ និង​តាមដាន​សុខភាព​អ្នកជាប់ឃុំឃាំង នៅក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

​យោងតាម​សេចក្តី​ថ្លែង​ការរួម​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ ស្តីពី​ប្រទេស​កម្ពុជា​៖ ភាពចាំបាច់​ដើម្បី​ការពារ​អ្នក​ជាប់ឃុំ​ពី​ជំងឺ​កូ​វីដ​-១៩​។​

​ក្រសួងសុខាភិបាល​សូម​ជម្រាបជូន​សាធារណជន អង្គការ​ជាតិ និង​អន្តរជាតិ រួមទាំង​អង្គការ​ខាងលើនេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​ការយកចិត្តទុកដាក់​លើ​ការ ផ្តល់​សេវា​សុខភាព​ជូន​ប្រជាជន​ទូទៅ ដោយ​មិន​រើសអើង​វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​អ្នក​ជាប់ពន្ធនាគារ នោះឡើយ ដើម្បី​ទទួល​សេវា​សុខភាព​ស្មើៗ​គ្នា ដោយ​មិនមាន​ការរើសអើង​ឡើយ ជាពិសេស​ជន​ងាយ​រងគ្រោះ ជនក្រីក្រ ជនពិការ​មនុស្ស​ចាស់​ជរា ស្ត្រី និង​កុមារ ត្រូវ​បានទទួល​ការគាំទ្រ​បន្ថែម​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​សង្គម ដើម្បី​ពួកគាត់​អាច​ទទួលបាន​សេវា​សុខាភិបាល ប្រកបដោយ​សមភាព គុណភាព និង​តម្លាភាព​។​

​ទាក់ទង​នឹង​វិធានការណ៍ ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្នុងចំណោម​អ្នកជាប់ឃុំឃាំង កន្លងមក ក្រសួងសុខាភិបាល បាន​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​តាមដាន​មើល​ជាប្រចាំ​នូវ​ស្ថានភាព​ជំងឺ​ផ្តាសាយធំ និង​ជំងឺ​កូ​វីដ​-១៩ ដោយ​អគ្គនាយកដ្ឋាន ពន្ធនាគារ​បាន​យកចិត្តទុកដាក់​បន្ថែម ក្នុងការ​តាមដាន​សុខភាព​អ្នកជាប់ឃុំឃាំង និង​រាយការណ៍​មក ក្រសួងសុខាភិបាល ក្នុងករណី​មានការ​សង្ស័យ​លើ​បញ្ហា​សុខភាព​អ្វីមួយ ដែល​កន្លងមកនេះ ក្រសួង បានធ្វើ​អន្តរាគមន៍​ជួយ​ពិនិត្យ និង​ព្យាបាល​ដល់​អ្នកជាប់ឃុំឃាំង ដែលមាន​ជំងឺ​ផ្តាសាយធំ​នៅតាម បណ្តា​ខេត្ត​មួយចំនួន​រួចមកហើយ រហូត​ពួកគេ​បានជា​សះស្បើយ​។​

​ចាប់តាំងពី​ពេល​មានការ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​មក អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ បាន​តាមដាន​ស្រាវជ្រាវ​រក​ករណី​ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍​សហគមន៍​នេះ ហើយ​មាន​បុគ្គល​ណាខ្លះ ដែល​បានមក​ពាក់ព័ន្ធ​នឹង​ពន្ធនាគារ ព្រមទាំង​បាន​តាមដាន​សុខភាព​អ្នកជាប់ឃុំឃាំង កាន់តែ​ហ្មត់ចត់​ថែមទៀត​។
​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បង្ហាញថា មិនមាន​អ្នក​ប៉ះពាល់ នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ណា​ម្នាក់ មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជាប់ឃុំឃាំង​ឡើយ ហើយ​ចាប់ពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ មណ្ឌល​អប់រំ​កែប្រែ​ទី​១ មិនមាន​ករណី​ជំងឺ​ផ្តាសាយធំ ដែលមាន​ការសង្ស័យថា ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការចម្លង​វីរុស​កូ​វីដ -១៩ ទាំង​ក្នុងចំណោម​មន្ត្រី ចំនួន ៣៥៤ នាក់​) និង​អ្នកជាប់ឃុំឃាំង (​ចំនួន ៧៦០៨​នាក់​) ឡើយ​។ លើសពីនេះ​ទៀត បន្ទាប់ពី​បានទទួល​ព័ត៌មាន តាមរយៈ​បណ្តាញសារព័ត៌មាន អំពី​ការ​ផ្ទុះឡើង​ជំងឺ​ផ្តាស​សាយ​ធំ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ ២០២០ មក ក្រសួងសុខាភិបាល បាន​ចាត់​មន្ត្រី​ក្រម​ឆ្លើយតប​បន្ទាន់ ចុះ​ជាបន្ទាន់​ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី ១ នៅ​យប់​ថ្ងៃទី​៩ និង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ពិនិត្យមើល​ស្ថានភាព​សុខភាព អ្នក​ជាប់ឃុំ ឃាំង​ដោយផ្ទាល់ ហើយ​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​នាគារ មណ្ឌល​អប់រំ​កែប្រែ​ទី​១ ជា​ផ្លូវការ បាន​បង្ហាញថា មិនមាន​ករណី​ជំងឺ​ផ្តាសាយធំ ក្នុងចំណោម​អ្នកជាប់ឃុំឃាំង​នៅ​ទី​នោះឡើយ​។​

​ក្រសួងសុខាភិបាល សូមបញ្ជាក់ថា ក្រសួង​នៅតែ​បន្ត​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ទាំងអស់ ដើម្បី​តាមដាន​មើល​ជាប្រចាំ នូវ​ស្ថានភាព​ជំងឺ​ផ្តាសាយធំ ដែល​អាច​សង្ស័យថា​ជា​ជំងឺ​កូ​វីដ​-១៩ នៅតាម​មណ្ឌល​អប់រំ​កែប្រែ​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការណ៍ របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​អ្នកជាប់ឃុំឃាំង​ផងដែរ​។
​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាន​ប័ន​ពាក់ព័ន្ធ ចូលរួម​អនុវត្ត​វិធានការណ៍​របស់ ក្រសួងសុខាភិបាល ក្នុង​ស្មារតី​រក្សា​សមភាព និង​សាមគ្គីភាព​គ្នា ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍​រួម​ស្ដីពី ប្រទេស​កម្ពុជា​៖ ភាពចាំបាច់​ដើម្បី​ការពារ​អ្នក​ជាប់ឃុំ​ពី​ជំងឺ​កូ​វីដ​១៩​។ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) សូម​ស្នើសុំ​ដោយ​ទទូច​ឱ្យ រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ឱ្យបាន​ឆាប់ ដើម្បី​ការពារ​សិទ្ធិ​ទទួលបាន​សេវា​សុខភាព​របស់​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ មន្ត្រី​ពន្ធនាគារ និង​សហគមន៍​នៅ​ខាងក្រៅ ដោយ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​ដោយ​ប្រុងប្រយ័ត្ន​សម្រាប់​អ្នក​ដែល​នៅក្នុង​ពន្ធនាគារ អនុវត្ត​វិធានការ​អនាម័យ​និង​រក្សា​គម្លាត​សង្គម​នៅក្នុង​ពន្ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ។

​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ មន្ត្រី​ពន្ធនាគារ​ជាច្រើន​ក្នុងនោះ​មាន​ឯកឧត្ដម ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដែល​បានធ្វើ​តេស្ដ​រកឃើញ​មាន វិជ្ជមាន​វីរុស​កូ​វីដ​១៩ ។ ដោយហេតុថា​មន្ត្រី​ទាំងនេះ​បាន​ចុះទៅ​ធ្វើការ​នៅ​ពន្ធនាគារ ក្នុងពេល​មួយ​ដែល​ពួកគាត់​អាច​នឹងមាន​ឆ្លង​វីរុស​នេះ​រួចហើយនោះ ស្ថានភាព​នេះ​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លងជំងឺ​នេះ​ទៅ​អ្នក​ជាប់ឃុំ ។​

​ដោយសារ​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ភាព​ចង្អៀត​ណែន​ខ្លាំង កង្វះ​នូវ​ការទទួលបាន​សេវា​ថែទាំ​និង​ព្យាបាល​ជំងឺ ក៏ដូចជា​តម្រូវ​ការមូល​ដ្ឋា​ន​ដូចជា សាប៊ូ និង​ទឹកស្អាត ដើម្បី​អនុវត្ត​វិធានការ​អនាម័យ អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​ជិត ៤​ម៉ឺន​នាក់ គឺ​កំពុងតែ​ប្រឈម​យ៉ាងខ្លាំង​ពី​ការឆ្លង​វីរុស​កូ​វីដ​១៩ ដែល​អាច​បណ្ដាលឱ្យមាន​ការស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការឆ្លង​វីរុស​នេះ ។​
​ខណៈដែល​មន្ត្រី​ពន្ធនាគារ​ជាង ២៥០​នាក់ មកពី​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ត្រូវបាន​រាយការណ៍​ថា បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ប៉ុន្តែ​គ្មាន​អ្នក​ជាប់ឃុំ​ណា​ម្នាក់​នៅក្នុង​ពន្ធនាគារ​នេះ​ត្រូវបាន​ធ្វើតេស្ដ​នោះទេ ទោះបីជា​អ្នក​ទាំងនោះ​អាច​នឹងមាន​ការប៉ះពាល់​ជាមួយនឹង​ឯកឧត្ដម​អគ្គនាយក​ពន្ធ​នាគារ​ដែល​បាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ក៏ដោយ ។ ដោយសារ​វីរុស​កូ​រ៉ូ​ណា​ជា​ប្រភេទ​ជំងឺ​ដែល​ងាយ​ឆ្លង​តាមរយៈ​ការប៉ះពាល់​គ្នា ជាពិសេស​នៅក្នុង​បន្ទប់​បិទ​ជិត អាជ្ញាធរ​អាចបង្កើត និង​អនុវត្ត​ផែនការ​សកម្ម ដើម្បី​តាមដាន​ការឆ្លង​វីរុស​នេះដែ​លអាច​កើតមាន​ចំពោះ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ៕​រក្សា​សិទ្ធិ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×