Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​និយាយ​ប្រៀបធៀប ក្នុងការ​ប្រមាថ និង​ញុះញង់ បុគ្គល នី ណាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​ភ្នំពេញ​៖ បុគ្គល​ដែល​ចូលចិត្ត​និយាយ​បញ្ចើចបញ្ចើ អំពី​ស្ថានភាព​ផ្សេងៗ ក្នុងសង្គម​ឈ្មោះ នី ណាក់ ម្ចាស់​ផេ​ក «Iman KH» ដែល​តែង​បង្ហោះ​ព័ត៌មាន​ញុះញង់ និង​បង្កចលាចល​តាម​បណ្ដាញ​សង្គម Facebook ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​។​

​ការចាប់ខ្លួន​បុគ្គល​ឈ្មោះ នី ណាក់ ធ្វើឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ​។​

​មន្ដ្រី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់ថា បុគ្គល​នេះ​ត្រូវបាន​ចាប់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ក្រសួងកសិកម្ម​ពាក់ព័ន្ធ​ការរិះគន់ និង​បង្ហោះ​ព័ត៌មាន​មិន​ពិត នាំ​ឲ្យ​មាន​ចលាចល​នៅក្នុង​សង្គម អំពី​ថា «​ខ្ញុំ​បាន​ត្រៀម ឬ​ព្រាង​លិខិត និង​ឯកសារ​រួចរាល់​អស់ហើយ ក្នុងការ​ស្នើ​ដាក់​ទ្រុងមាន់ របស់ខ្ញុំ​ក្នុង​ភាពអាសន្ន ព្រោះ​មូលហេតុ មាន​មេរោគ​ផ្តាសាយ​រលាក​ផ្លូវដង្ហើម កំពុងតែ​រាតត្បាត​ក្នុង​កសិដ្ឋាន​។ ខ្ញុំ​មិន​ចង់​គិតដល់​ចំណុច​នេះ​ទេ ព្រោះ​វា​ធ្វើឱ្យ​ខូចខាត​សេដ្ឋកិច្ច​របស់​កូន​មាន់​យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំ​សង្ឃឹមថា កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់គ្នា ហើយ​ដេក​នៅក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​ឱ្យសោះ​បើ​គ្មាន​ការចាំបាច់​»​។​

​សំណេរ​របស់​ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​កំពុង​ជជែក​គ្នា និង អះអាងថា កំពុង​ឌឺដង ឬ ផ្គើន នឹង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ឲ្យ​ប្រកាន់ខ្ជាប់ ក្នុងការ​ការពារ ពាក់​ម៉ាស និង​កុំ​ចេញទៅ​ក្រៅ​បើ​គ្មាន​ការចាំបាច់​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​បុគ្គល​ឈ្មោះ នី ណាក់ ម្ចាស់​ផេ​ក «Iman KH» តែងតែ​បង្ហោះ​សារ​មាន​លក្ខណៈ​ញុះញង់ និង​មាក់ងាយ​ទៅលើ​រាជរដ្ឋាភិបាល ក្នុង​ចេតនា​បង្កចលាចល​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×