Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន មេខ្លោង​ជនជាតិ​ថៃ​ម្នាក់ ជួញ​គ្រឿងញៀន​៥០​គីឡូក្រាម​ដាក់ពន្ធនាគា​រ​

spot_img

​ភ្នំពេញ​៖ មេខ្លោង​ជនជាតិ​ថៃ​ម្នាក់​ដែល ជួញ​គ្រឿងញៀន​៥០​គីឡូក្រាម ឆ្លងដែន ត្រូវបាន លោក សេង រិទ្ធី ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នៅ​ល្ងាច​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​នេះ ។​

​សមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ពី​ថៃ​មក​កម្ពុជា ចាប់ខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់ និង​រឹបអូស​គ្រឿងញៀន ៥០ គីឡូក្រាម​។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ២​និង​៤០​នាទី​ជិត​ភ្លឺ កម្លាំង​ជំនាញ (​ក​៩)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ និង លោក​វរសេនីយ៍ឯក ដុស សុ​វឌ្ឍន​: នាយការិយាល័យ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោក អ៊ុ សុ​ភ័ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ពី​ថៃ​មក​កម្ពុជា នៅ​ចំណុច​ក្បែរ វិមាន​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល​ចាប់ខ្លួន​ជនសង្ស័យ ០១​នាក់​ឈ្មោះ សុរ​:​ឆៃ ខាំ​កែវ​(SURACHAI KHAMKAEW) ហៅ នឹង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ថៃ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។ វត្ថុតាង​ចាប់យក​បាន សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ៥០​កញ្ចប់​ធំ ទម្ងន់​ប្រមាណ ៥០​គីឡូក្រាម និង​៨០,២៤ ក្រាម​។ រថយន្ត​ធុន LEXUS៤៧០ ពណ៌​ទឹកមាស ១​គ្រឿង ពាក់​ផ្លាក​លេខ ភ្នំពេញ 2M-7875៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×