Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បែរជា​ស្វាគមន៍​មហាសន្និបាត​បក្ស​លើក​ទី​១៩ របស់​ចិន ខណៈពេល​ចិន​កំពុង​រឹតបន្តឹង​ទណ្ឌកម្ម​មកលើ​ខ្លួន​

spot_img

​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េខាងជើង បាន​ផ្ញើលិខិត​ជូនពរ​ដល់​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​១៩ -​នេះ​បើតាម KCNA បាន​ចុះផ្សាយ​ព័ត៌មាន​។​

​គណៈកម្មាធិការ​នេះ​លើកសរសើរ​ថា ចិន​មានការ​រីកចម្រើន​ដ៏​ធំធេង​ក្នុងការ​សម្រេច​គោលដៅ​កសាង​លទ្ធិសង្គមនិយម​តាមបែប​ផែន​របស់​ចិន ក្រោម​ការដឹកនាំ​ត្រឹមត្រូវ​របស់​បក្ស​កុម្មុយនីស្ត ។​

A poster in Beijing features Chinese President Xi Jinping and a slogan reading “Chinese Dream, People’s Dream.” Xi is preparing to embark on a second five-year term this week.

ប្រទេស​ចិន​ថ្ងៃ​សម្ភោ​ធ​មហាសន្និបាត​បក្ស​លើក​ទី​១៩

​គណៈកម្មាធិការ​ដដែល​ក៏បាន​ជូនពរ​ឲ្យ​មហាសន្និបាត​បក្ស​លើក​ទី​១៩ របស់​ចិន​ទទួលបាន​ជោគជ័យ​ដ៏​អស្ចារ្យ​។​

​មហាសន្និបាត​របស់​ប​ក្ស​កុម្មុយនីស្ត​ចិន​ថ្ងៃនេះ​បានចាប់ផ្តើម​នៅ​ក្រុង​ប៉េកាំង ហើយ​អូសបន្លាយ​ដល់​ថ្ងៃទី​២៤ ខែ​១០​។ វា​ជា​ព្រឹត្តិការណ៍​នយោបាយ​សំខាន់បំផុត​របស់​ចិន​។ មុន​នោះ​ក្រុមមន្ត្រី​និង​អ្នកជំនាញការ​កូរ៉េខាងត្បូង​ព្រួយ​បារ​ម្មណ៍​ថា កូរ៉េខាងជើង​អាច​សាកល្បង​អាវុធ ស្រប​ខណៈពេល​ប្រព្រឹត្តទៅ​នៃ​មហាសន្និបាត​បក្ស​របស់​ចិន​។​

​លិខិត​ជូនពរ​របស់​កូរ៉េខាងជើង​ត្រូវបាន​ប្រកាស​ផ្សាយ​ក្នុងស្ថានភាព​ដែល​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​២​កំពុង​តានតឹង គ្រា​ដែល​ចិន​បាន​រឹតបន្តឹង​បណ្តា​វិធានការ​ដាក់ទណ្ឌកម្ម​ចំពោះ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ក្រុង​ប៉េកាំង​ប្រកាសថា នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បណ្តា​វិធានការ​ដាក់ទណ្ឌកម្មរ​បស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​រួម​មានការ​នាំចូល​ធ្យូងថ្ម ទំនិញ​វាយ​ន​ភណ្ឌ ផល​នេសាទ​សមុទ្រ និង​ផ្អាក​ការនាំចេញ​ប្រេង​ទៅកាន់​ក្រុង​ព្យុងយ៉ាង​។ ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់បំផុត​របស់​កូរ៉េខាងជើង​ដែល​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​អត្រា​ដល់​ទៅ​៩០% លើ​ជញ្ជីងពាណិជ្ជកម្ម​សរុប​៕​

spot_img
×