Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ​សំណើសុំ​កិច្ចសហការ​ស្រាវជ្រាវរ​ក​ក្មេងស្រី​ឈ្មោះ KIM JEONGEUN ជា​ជនជាតិ​កូរ៉េ ដែល​ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១៤ ហើយ​បាត់​ដំណឹង​

spot_img

ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​លិខិត​មួយ​ជម្រាប លោក លោកស្រី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត សំណើសុំ​កិច្ចសហការ​ស្រាវជ្រាវរ​ក​ក្មេងស្រី​ឈ្មោះ KIM JEONGEUN ជា​ជនជាតិ​កូរ៉េ ដោយយោង​លិខិត​លេខ ៣២៤៨ ល​.​ស ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ​។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជូន ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់​រឺ យុវជន និង​កីឡា សូម​ជម្រាបជូន លោក លោកស្រី​ប្រធាន ជ្រាបថា​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានស្នើ​សុំឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ស្រាវជ្រាវ​រក​ក្មេងស្រី​ឈ្មោះ KIM JEONGEUN ជនជាតិ​កូរ៉េ កើត​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០០៩ លិខិតឆ្លងដែន​លេខ A86792203 បានធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១៤ ហើយ​មិនទាន់បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។ ជាការ​សន្និដ្ឋាន​បឋម ក្មេងស្រី​នេះ អាច​អ្នកអាណាព្យាបាល​ជា​ជនជាតិខ្មែរ ចុះឈ្មោះ​ឱ្យចូល​រៀន​នៅ​សាលា​ណាមួយ​ក្នុង​ព្រះរាជណាចក្រ​កម្ពុជា​។​

​អាស្រ័យហេតុនេះ សូម លោក លោកស្រី​ប្រធាន សហការ​ស្រាវជ្រាវ​រក​អ្នកអាណាព្យាបាល និង​ក្មេងស្រី ខាងលើ​ទាំង​តាម​សាលា​សាធារណៈ និង​ឯកជន (​ជាពិសេស​ថ្នាក់​ទី​៦ និង​ទី​៧) តាម​ការគួរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×