Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​អាយុ​១២​ឆ្នាំ ជាប់គាំង​ក្នុង​គ​ន្លៀត​ជញ្ជាំង​ផ្ទះ​ដ៏​តូចចង្អៀត​៣​ថ្ងៃ គ្មាន​អ្នក​ផ្ទះ​ណា​ម្នាក់​​ចាប់អារម្មណ៍​សម្លេង​យំ តែ​សំណាង​កុំ​បាន​…

spot_img

​ក្មេងប្រុស​អាយុ ១២ ឆ្នាំ ម្នាក់ ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល ៣ ថ្ងៃ នៅក្នុង​តំបន់ Oduduwa នៃ​រដ្ឋ Ondo ប្រទេស​នី​ហ្សេ​រី​យ៉ា ទើបត្រូវ​បាន​រកឃើញ​ជាប់គាំង​នៅ​ចន្លោះ​ដ៏​តូចចង្អៀត​មួយ​រវាង​ជញ្ជាំង​ផ្ទះ និង​របង ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ម្នាក់​ឈ្មោះ Aduragbemi Saka បាន​រត់​ចេញពី​ជីដូន​របស់គេ ហើយ​បាន​ទៅលេង​កាហ្វេ​តែម្នាក់ឯង ។ ក្មេងប្រុស​នេះ បន្ទាប់មក បានចាប់ផ្តើម​លេង​នៅ​កន្លែង​ចន្លោះ​ជញ្ជាំង​ផ្ទះ និង​របង​គម្លាត ៣០ សង់ទីម៉ែត្រ និង​ក៏បាន​ជាប់គាំង​នៅ​ខាង​ក្នុងនោះ​តែម្តង ។​

​ក្មេងប្រុស​នេះ​បាន​ចំណាយពេល ៣ ថ្ងៃ ដោយ​ស្រែកយំ​តែម្នាក់ឯង គ្មាន​អ្នកដំណើរ​ណា​ម្នាក់​ចាប់អារម្មណ៍​ពី​សម្រែក​យំ​របស់គេ​ទេ ។​

​ទីបំផុត អ្នកជិតខាង​បានលឺ​សូរសម្លេង​ចម្លែក និង​នាំគ្នា​ស្វែង​រកមើល ។ ពួកគេ​ពិតជា​ស្លុត​រន្ធត់ចិត្ត​យ៉ាងខ្លាំង ខណៈ​រកឃើញ​ក្មេងប្រុស​ម្នាក់​កំពុង​ជាប់គាំង​នៅក្នុង​ចន្លោះ​ដ៏​តូចចង្អៀត​នោះ ។​

​ប៉ូលីស​បាន​វាយកម្ទេច​របង​ផ្ទះ និង​ទាញ​ក្មេងប្រុស​នោះ​ដែល​គ្របដណ្តប់​ដោយ​ធូលី ដោយ​សុវត្ថិភាព ៕​ ចន្ទី

spot_img
×