Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ឃាត់​ជនសង្ស័យ​២​នាក់ បើករថយន្ដ​ដឹកជញ្ជូនឈើ​ប្រភេទ​ផ្ចឹក ចំនួន​២.៩២​ម៉ែត្រ​គីប​ ដោយ​ខុសច្បាប់​

spot_img

​សៀមរាប​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឃាត់​រថយន្ត​សង្ស័យ​១​គ្រឿង ដើម្បី​ត្រួតពិនិត្យ និង​រកឃើញ​បទល្មើស​ដឹកជញ្ជូន អនុផល​ព្រៃឈើ គ្មាន​លិខិតអនុញ្ញាត នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​ចំណុច​លើ​ដងផ្លូវ ក្នុងភូមិ​គោក​ចាន់​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា អនុវត្តតាម​បទបញ្ជារ​របស់ ឧ​ត្ត​ម​សេនីយ៍​ទោ​ទិ​ត្យ​ណា​រ៉ុង ស្នងការ​នៃ​ស្នងកា​រាល​ដ្ឋា​ន និង​ដោយមាន​ការណែនាំ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​លោក​វរសេនីយ៍ឯក ជ្រិញ គឹម​នី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​ប្រតិ​ប​ត្តុ​ការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០២០​នេះ កម្លាំង​អធិការ​រដ្ឋា​នន​គ​បាល​ស្រុក​ប្រាសាទបាគង បានធ្វើ​ការឃាត់​រថយន្ត​សង្ស័យ​ចំនួន​១​គ្រឿង ដើម្បី​ធ្វើការ ត្រួតពិនិត្យ និង​រកឃើញ​បទល្មើស​ដឹកជញ្ជូន អនុផល​ព្រៃឈើ គ្មាន​លិខិតអនុញ្ញាត នៅ​ចំណុច​លើ​ដងផ្លូវ ក្នុង ភូមិ​គោក​ចាន់​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

​បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ​យើង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​រថយន្ត​ចំនួន​២​នាក់​រួមមាន​៖ ទី​១​ឈ្មោះ​កែវ ឧត្ដម​ហៅ​ធារ៉ា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​គោកធ្លក ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។ ទី​២​ឈ្មោះ​ទុយ វុទ្ធី​ហៅ​ចៀន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ដើម​ផ្តៀក ឃុំ​ព្រៃ​ស្លឹក​ស្រុក​ទ្រាំង​ខេត្តតាកែវ ។ វត្ថុតាង​ដកហូត​បាន​រថយន្ត​ម៉ាក​តូយ៉ូតា REVO ពណ៌​ស​ស៊េ​រ៏​ឆ្នាំ​២០១៦ ចំនួន​១​គ្រឿង ឈើ​ប្រភេទ​ផ្ចឹក ចំនួន​២.៩២​ម៉ែត្រ​គីប​ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវបានកម្លាំង នគរបាល ស្រុក​ប្រាសាទបាគង ប្រគល់ជូន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី តាមផ្លូវ​ច្បាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×