Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ដោយ​ភ្លើង​ប្រច័ណ្ឌ​បាន​ដាច់ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចង ក សម្លាប់ខ្លួន​លើ​ដៃ​អា​អ៊ិ​ច​ចោល​គូរ​ដណ្ដឹង​

spot_img

​ភ្នំពេញ ÷ បុរស​ម្នា​ក់បាន​បាត់​បង់ជីវិត​បន្ទាប់ពី​កើតឡើង​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​ជាមួយនឹង​គូ​ដណ្ដឹង​រួច​ក៏​ឈានដល់​ការយក​ខ្សែ​ទៅ​ចងក​សម្លាប់​ខ្លួនឯង​នៅលើ​ដៃ​អា​អ៊ិ​ចប​ង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រស់នៅ​ជិតខាង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦ និង ៣០ នាទី​យប់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ភី អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​អា​អ៊ិ​ច ស្នាក់នៅ​ការដ្ឋាន​ជិត​កន្លែង​ជិត​ឡឥដ្ឋ ៥​ខ្នង​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។​

​ចំណែកឯ​នារី​ដែល​ត្រូវជា​គូរ​ដណ្ដឹង​សូម​មិន​បញ្ចេញ​ឈ្មោះ​មាន​អាយុ​ទើបតែ​១៦​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​។​

​បើ​យោងតាម​ប្រភពពី​គូរ​ដណ្ដឹង​ជនរងគ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​ជនរងគ្រោះ​ដែលជា​គូរ​ដណ្ដឹង​ពួកគាត់​ជិត​ដល់​ថ្ងៃ​រៀបការ​ទៅហើយ នៅសល់តែ​មួយខែ​កន្លះ​ទៀត និង​ត្រូវ​ចូល​រោងការ​ហើយ​។ បុរស​ជា​គូរ​ដណ្ដឹង​របស់គាត់​ពេល​ស្រវឹង​ម្ដងៗ​តែងតែ​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​ទៅលើ​រូបគាត់​ដោយសារ​ភ្លើង​ប្រច័ណ្ឌ ស្រាប់តែ​ដល់​ថ្ងៃកើតហេតុ​គាត់​បាន​ផឹក​ស្រវឹង​ដេញ​វាយ​គាត់​ធ្វើ​ឲ្យ​គាត់​ភិតភ័យ​បាន​រត់​ចេញពី​ការដ្ឋាន​ទៅ​ពួន​សម្ងំ នៅផ្ទះ​អ្នកជិតខាង​ដោយសារ​គាត់​រក​ខ្ញុំ​មិនឃើញ​គាត់​ត្រឡប់មក​ការដ្ឋាន​វិញ ខណៈ​ពេលនោះ​ខ្ញុំ ក៏ ដើរ​ចូលមក​ការដ្ឋាន​វិញ​ស្រាប់តែ​បាន​បន្តិច​ឃើញ​គាត់​បាន​ចងក​នៅ​និង​ដៃ​អា​អ៊ិ​ច​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ​។​ភ្លាមៗ​នោះដែរ​រូបគាត់ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ស្នងកា​រាជធានី​ភ្នំពេញ​ចុះមក​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួចរាល់​ហើយ​បានបញ្ជាក់​ថា​សព​បុរស​ខាងលើ​ពិតជា​ចង ក ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​
​រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×