Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភ័ព្វ​ណាស់ លោកយាយ​ម្នាក់​អាយុ​៨១​ឆ្នាំ​ទៅហើយ ត្រូវ​ជនល្មើស​តណ្ហា​ក្រាស ចាប់រំលោភ ពេល​ទៅ​ទារលុយ​ជំពាក់​

spot_img

​ភ្នំពេញ​៖​ជនល្មើស​ម្នាក់ ចាប់​លោកយាយ​ម្នាក់​អាយុ​៨១​ឆ្នាំ​រំលោភ​សេពសន្ថវៈ នៅ​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ​។​ជនល្មើស​ម្នាក់​ញៀន​ថ្នាំ មាន​វ័យ​៣២​ឆ្នាំ​ម្នាក់ ត្រូវ​នគរបាល​អូរ​បែកក្អម​ឃាត់ខ្លួន​។ ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​លោកយាយ​កាលពី​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រុមការងារ​សង្កាត់​អូរ​បែកក្អម បាន​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ និង​បាន​នាំយក​ថវិកា លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ​ចំនួន​៥០០.០០០​រៀល ទឹកដោះគោឆៅ​៤​ឡូ​តិ៍ ជូន​ដល់​លោកយាយ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៩ និង​៣០​នាទី មាន​ករណី​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ម្នាក់​អាយុ​៨១​ឆ្នាំ ឈ្មោះ ជ ផ ស ជា​ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​ជិតគ្នា ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។

​ការឃាត់ខ្លួន​ជនល្មើស​រូបនេះ កាលពី​ម៉ោង​១២​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​ក្រុមគ្រួសារ បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍​អូរ​បែកក្អម​។ ជនសង្ស័យ​រូបនោះ ឈ្មោះ ជា ប៊ុនធឿន អាយុ​៣២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​សារធាតុ​ញៀន​។​

នៅមុន​កើតហេតុ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ជនសង្ស័យ​ស្ថិតនៅក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ដេក​ក្នុង​បន្ទប់​ជួល ហើយ​លោកយាយ​រងគ្រោះ បាន​ទៅ​ទារលុយ​ពី​ជនល្មើស​ជំពាក់​ចំនួន​២​ម៉ឺន​រៀល​។ ពេលនោះ ជនសង្ស័យ​ក៏​ចាប់​លោកយាយ រំលោភ​សេ​ពស​ន្ថ វៈ​រហូត​បានសម្រេច​។

​បន្ទាប់ពី​ការរំលោភ បណ្តាលឱ្យ​លោកយាយ​ធ្លាក់ខ្លួន​ឈឺ ត្រូវ​បញ្ជូនទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​លោកយាយ​បានដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូ​បែកក្អម ទើប​ឈានទៅ​ឃាត់ខ្លួន​បាន ។​

​ជនល្មើស​បាន​សារភាព​សារ ខ្លួន​ពិតជា​ចាប់​លោកយាយ​រំលោភ​ពិតមែន​។ នគរបាល បានធ្វើ​តេស្ត​ទឹកនោម​រកឃើញថា ជនសង្ស័យ​មាន​ផ្ទុក​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×