Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកឈើល្មើសច្បាប់របស់ឧកញ៉ាម្នាក់បុក ជាមួយហាយឡិនឌ័រ ភាគីទាំងពីរ បញ្ចប់រឿងត្រឹមសម្រុះសម្រួលគ្នា

spot_img

ស្ទឹងត្រែង ៖រថយន្តយីឌុបមួយគ្រឿង បានបុកជាមួយហាយឡិនឌ័រ បណ្ដាលឱ្យធ្លាក់ប្រឡាយ ហើយរថយន្តហាយឡិនឌ័រ ខូចខាតផ្នែកខាងមុខ។ ហេតុការណ៍បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ 9 ទល់មុខបន្ទាយយោធា ក្បែរផ្លូវចូលទៅតំបន់ទេសចរណ៍ ឃុំព្រះរំកិល ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាទៀបភ្លឺថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2020។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តយីឌុបបើកស្របទិសគ្នា ក្នុងទិសដៅពីលិចមកកើត។ ពេលនោះរថយន្ត highlander បត់ទៅឆ្វេងបម្រុងចូលក្នុងបន្ទាយ ក៏ស្រាប់តែរថយន្តយីឌុបបុករុញផ្ទុបខូចអស់មួយចំហៀងមុខ។ រីរថយន្តយីឌុប បានរេចង្កូតក្បាលធ្លាក់ទៅក្នុងប្រឡាយ កន្ទុយនៅលើផ្លូវជាតិ តាំងពីយប់រហូតដល់ព្រឹក ទើបអូសចេញបាន ដោយប្រើរថយន្តស្ទូចយ៉ាងធំ។

ប្រភពពីយោធាបានប្រាប់ថា រថយន្តយីឌុប គឺជារបស់ឧកញ៉ាម្នាក់ បានដឹកឈើមូលពេលជួបគ្រោះថ្នាក់ អ្នកបើកបរបានយករថយន្តមួយធំ ស្ទូចអូសចេញនៅពេលព្រឹក។
ករណីគ្រោះថ្នាក់ចរាចរណ៍នោះ មិនបានយកមកកន្លែងជំនាញនគរបាលចរាចរណ៍ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែងឡើយ ហើយក៏មិនមាននរណាម្នាក់គ្រោះថ្នាក់ដែរ។

ប្រភពបានបន្ថែមទៀតថា ភាគីរថយន្តទាំងពីរ បានបញ្ចប់រឿងដោយសម្រុះសម្រួលគ្នា ជាលុយកាក់មិនចង់វែងឆ្ងាយ ដោយសារតែរថយន្តមានដឹកបទល្មើស។ ហេតុការណ៍នោះ មិនឆ្ងាយពីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិលអន្លុងជ្រៃ គ្រប់គ្រងដោយលោកអឿ គឹមហេង ឡើយ។

លោកអឿ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើ មិនលើកទូរស័ព្ទពេលអ្នកសារព័ត៌មានខលចូល។ លោកគង់ សេនា មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសំអាង ក៏មិនអាចទាក់ទងបានជុំវិញហេតុការណ៍ ដែលបានកើតឡើងនោះ៕ រក្សាសិទ្ធិដោយ៖ សំ.ណាង

spot_img
×