Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅកម្ពុជាអ្នកជំងឺកូវីដ-១៩សរុប​៣៥៧នាក់​​​​ ​សម្រាកពេទ្យ​ចំនួន ៥០នាក់​​ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់​​​​​​​​

spot_img

ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង​ ៩និង០០​ ព្រឹក​ ថ្ងៃទី ១២ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍​ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ​ និង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ផងដែរ និងជាសះស្បេីយ​គ្មាន ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ ដដែល ៣៥៧នាក់​​​​ ​ចំនួនសម្រាកពេទ្យ​កេីន ៥០នាក់​​ ដដែល​ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់​​​​​​​​ ដដែល​ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ និងបានធ្វេីតេស្តចំនួន​ 251032 ស្មេីនឹង​ 14942 ក្នុង១លាននាក់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×