Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានរឿងអ្វីទៀតហើយ! បាត់មុខមួយរយៈ ស្រាប់តែ ទ្រី សុផានិត ផុសបង្ហាញថ្នាំ១គ្រាប់ ភ្ជាប់សារប្រាប់ខ្លួនឯងថា…

spot_img

ភ្នំពេញ៖ ប្រិយមិត្តបានទទួលជ្រាបរួចហើយ ពីជុំវិញរឿងរ៉ាវដ៏កក្រើកពេញបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ ទាក់ទងនឹងអ្នកនាង ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លន ដែលត្រូវបានធ្វើឡើងដោយប្អូនស្រីរបស់ខ្លួនគឺអ្នកស្រី ទ្រី ដាណា ដែលបានចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈដ៏មិនសមរម្យ ដោយសារតែរឿងផ្តើមឡើង ពីការរកស៊ីច្រណែនបងប្អូនឯងមើលមុខគ្នាមិនត្រង់។

ប៉ុន្តែ នៅពេលនោះ ខណៈត្រូវបានបញ្ជូនខ្លួនឡើងដល់តុលាការ អ្នកនាង ទ្រី សុផានិត ក៏ស្រាប់តែដួលសន្លប់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ និងត្រូវសម្រាកព្យាបាលជាមួយជំងឺតក់ស្លុតសរសៃខ្ចីនេះ អស់រយៈជាច្រើនសប្តាហ៍ផងដែរ។

តែយ៉ាងណា រឿងរ៉ាវដែលបានផ្ទុះឡើងដ៏កក្រើកនេះ ហាក់ប្រែស្ងប់ទៅវិញ ក្រោយពីអ្នកនាង ទ្រី សុផានិត បានសម្រេចចិត្តធ្វើការ Live វីដេអូ សុំទោសទៅដល់អ្នកស្រី ទ្រី ដាណា ជាសាធារណៈទាំងអាការសុខភាពនៅមិនទាន់ល្អប្រសើរ។

ក្នុងនោះ អ្នកនាង ទ្រី សុផានិត បានចេញមុខសុំទោសរៀបរាប់ទាំងទឹកភ្នែកថា៖ «ក្នុងពេលនេះដែរ នាងខ្ញុំក៏សុំធ្វើការ Live សុំទោសទៅដល់ប្អូនស្រីរបស់នាងខ្ញុំ ទ្រី ដាណា ដែលនាងខ្ញុំមានការ Live ប្រើនូវពាក្យដ៏មិនសមរម្យទៅដល់ប្អូន! សុំទោសបងប្អូនទាំងអស់គ្នា ដែលបានបានបារម្ភពីសុខភាពរបស់នាងខ្ញុំ សូមជួយស៊ែរដើម្បីទៅដល់ប្អូនស្រីនាងខ្ញុំផង ឲ្យបងសុំទោសផង ដែលបងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់របស់ប្អូនស្រី…»។

ដោយឡែក ថ្មីៗនេះ នាវេលាម៉ោង ៧ និង ៣៦ នាទី យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ អ្នកនាង ទ្រី សុផានិត ក៏បានបង្ហោះរូបភាព១សន្លឹកបង្ហាញថ្នាំគ្រាប់ និងភ្ជាប់សារប្រាប់ខ្លួនឯងឲ្យស៊ូៗឡើងយ៉ាងដូច្នេះថា៖ «មានតែវាទេជួយបាន បើមិនគេងដឹងតែឈឺក្បាលមិនបាត់ ទ្រី សុផានិត ស៊ូៗ អោយតែបានគេងលែងគិតអ្វីហើយ រាត្រីសួស្តីពុកម៉ែបងប្អូនកូនក្មួយ»៕រក្សាសិទ្ធិដោយ៖ លឹមហុង

spot_img
×