Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបញ្ជូនខ្លួនបុគ្គលឈ្មោះ នី ណាក់ ឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី

spot_img

ភ្នំពេញ៖ នៅម៉ោង៩និង៣០នាទីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបញ្ជូនខ្លួនបុគ្គលឈ្មោះ នី ណាក់ ឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។

កាលពីថ្ងៃទី ១១ ខែធ្នូ តំណាងអយ្យការចោទប្រកាន់ជាផ្លូវការ ពីបទ « ញុះញង់អោយមានការរើសអើង និងបទ ជេរប្រមាថជាសាធារណៈ » ។

បុគ្គល ឈ្មោះ នី ណាក់ ត្រូវបាននគរបាលនាយកដ្ឋាន ប្រឆាំងបទ ល្មើស បច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០នេះ បញ្ជូនឡើងតុលាការពាក់ព័ន្ធ និងករណី ប្រើវោហាស័ព្ទដៀមដាម ថ្នាក់ដឹកនាំ «ទិញម៉ាសពាក់ឲ្យមាន់ » ។

ឈ្មោះ នី ណាក់ បានសរសេរសារលើហ្វេសប៊ុកថា “ខ្ញុំបានត្រៀម ឬព្រៀងមលិខិត និងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំ ក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកដង្ហើម កំពុតែរាតត្បាត ក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវា ធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំ សង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឲ្យសោះបើគ្មានការចាំបាច់”។

គួរបញ្ជាក់ថា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២០នេះ លោកបានឲ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ ?៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×