Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ញៀន​ល្បែង​បាញ់អាប៉ោង ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖​បក្ខពួក​ចំនួន​៧​នាក់ រួមទាំង​អាចោរ​ជើង​មួយ​(​អាប៉ោង​)​ផង ត្រូវបាន​រៀបចំ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង នៅ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ នេះហើយ​។​

​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា យោបល់​របស់លោក វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង ផែនការ​ងារ នគរបាល ព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង​៥០​នាទី នៅ​ចំណុច​ភូមិ​អូ​រញ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប​រួមជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​ផង ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​លេងល្បែង​ស៊ីសង ( ភ្នាល់​អាប៉ោង ) ឬ ហៅថា​អាចោរ​ជើង​មួយ ចំនួន​០១ ករណី ដោយបាន​ធ្វើការ​នាំខ្លួន​មនុស្ស​ចំនួន ៧​នាក់ ដែលជា​អ្នក​ស្និទ្ធ​បំផុត​ជាមួយ​អាចោរ​ជើង​មួយ​នេះ​។ វត្ថុតាង​ដកហូត​មាន ៖- បៀរ​ចំនួន ៣ ហ៊ូ – គ្រាប់​អាប៉ោង ចំនួន ២ គ្រាប់ – ផ្តិល​គ្រប​អាប៉ោង​ចំនួន ១ – ចាន​សម្រាប់​បាញ់អាប៉ោង​ចំនួន ១ – ឈើ​ឫស្សី​សម្រាប់​សង្កត់​ប្រាក់​ចំនួន ៥ – ចាន​ដាក់​ដី​សម្រាប់​ទ្រចាន​បាញ់អាប៉ោង​ចំនួន ១ – ឧបករណ៍​សម្រាប់ កិប នឹង​គ្រាប់​កិប ចំនួន ០១ – ម៉ូតូ​ចំនួន ៤ គ្រឿង ។ បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ កំពុងធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទាំង​មនុស្ស​និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×