Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​អាណិត​ណាស់​! អ៊ំ​ប្រុស​វ័យ​ចំណាស់ ជិះ​ម៉ូតូ​ដើរ​លក់​ថ្នាំខ្មែរ និង​ឆ្លៀត​រើស​សម្បក​កំប៉ុង សុខចិត្ត​លុតជង្គង់​សំពះ​នៅមុខ​រថយន្ត Prius ដោយសារតែ​…

spot_img

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បានធ្វើ​ឲ្យ​អ៊ំ​ប្រុស​ម្នាក់​សម្រេចចិត្ត​មិន​បង្អង់​យូរ ដោយ​គាត់​បាន​លុតជង្គង់​ក្រាប​សំពះសុំទោស​ម្ចាស់​រថយន្ត​ព្រូស​១​គ្រឿង ទាំង​ដែល​ខ្លួនឯង​គាត់​ក៏មាន​របួស ព្រោះតែ​គាត់​ដឹងថា​ពុំមាន​លទ្ធភាព ប្រសិនបើ​ខាង​ម្ចាស់​រថយន្ត​ទាមទារ​សំណង​ការខូចខាត​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង ១១ ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា បុរស​វ័យ​ចំណាស់​ម្នាក់ ដែលមាន​អាយុ​ខ្ទង់​ជាង ៦០ ឆ្នាំ​ក្រាស់ បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ ដឹក​ដប​ស្រា​ថ្នាំខ្មែរ​ដើរ​លក់ និង​ឆ្លៀត​រើស​សម្បក​កំប៉ុង​អេតចាយ ដាក់​ថង់​ខាងក្រោយ​ម៉ូតូ ស្រាប់តែ​បាន​ប៉ះ​ជាមួយ​រថយន្ត​ព្រូស​១​គ្រឿង ខណៈ​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​គាត់​ក៏​រងរបួស​ជើង​ផងដែរ​។ តែ​យ៉ាងណា ក្រោយពី​បានដឹង​កំហុស លោក​អ៊ំ​ខាងលើ​ភ្លាមៗ​នោះ ក៏បាន​លុតជង្គង់​ក្រាប​សំពះ​ម្ចាស់​រថយន្ត​ដែលជា​ប្តី​ប្រពន្ធ ដើម្បី​សុំ​ផ្តល់​ការ​អភ័យទោស​ឲ្យ​រូបគាត់​ផង ព្រោះ​គាត់​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពៀរ​បែបនេះ​ទេ​។​

​តែ​យ៉ាងណា ក្រោយ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍ ចុះមក​ធ្វើការ​វាស់វែង និង​ជួយ​សម្របសម្រួល លោក​អ៊ំ​វ័យ​ចំណាស់​ក៏ត្រូវ​បានដឹងថា ត្រូវបាន​ម្ចាស់​រថយន្ត​ទទួលយក​ចំពោះ​ការដឹង​ខុស និង​ការ​សុំទោស​របស់គាត់ ហើយក៏​បានបញ្ចប់​រឿង​នៅ​កន្លែងកើតហេតុ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×