Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក រ៉ាត់ រត្ន​មុនី ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព ក្រោយពី​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រួច

spot_img

លោក រ៉ាត់ រត្ន​មុនី ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ នៅ​រសៀល​ថ្ងៃទី​១១ ធ្នូ​នេះ បន្ទាប់ពី​លោក​អនុវត្ត​ទោស​អស់​រយៈពេល​២ ឆ្នាំ​។​

​ផលិតករ​រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​» របស់​ទូរទស្សន៍​រុស្ស៊ី RT គឺ លោក រ៉ាត់ រត្ន​មុនី ត្រូវ​តុលាការ​ផ្តន្ទាទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​២ ឆ្នាំ ពីបទ “​ញុះញង់​ឱ្យមាន​ការរើសអើង​” ដោយសារ​លោក​ជួយ​ផលិតភាព​យន្ត​ឯកសារ​ស្តីពី​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី​។

​លោក រ៉ាត់ រត្ន​មុនី ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ខណៈ​លោក​ព្យាយាម​សុំ​សិទ្ធិ​ជ្រកកោន​នៅឯ​ការិយាល័យ​សុំ​ទិដ្ឋាការ​ទៅ​ប្រទេស​ហូ​ឡង់ នៅ​ប្រទេស​ថៃ​។

​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​២​ឆ្នាំ ក្រោម​បទ​ចោទ «​ញុះញង់​ឱ្យមាន​ការរើសអើង​» កាលពី​ថ្ងៃទី​២៦ ខែមិថុនា តាម​ការចោទប្រកាន់រ​បស់​ដើមបណ្តឹង​ចំនួន​៥​នាក់ គឺ​លោក នាក់ សុទ្ធា នាយក​សាលា​ឥន្ទ្រ​ទេវី​, កញ្ញា គៀង ស្រី​ម៉េច​, កញ្ញា លឹម ស្រី​ទី​, អ្នកស្រី ទេព សា​លីម និង​អ្នកស្រី កែវ ម៉ាឡៃ​។​

​លោក នាក់ សុទ្ធា នាយក​វិទ្យាល័យ​ឥន្ទ្រ​ទេវី បានបញ្ជាក់​ជូន​អង្គ​សវនាការ​នាពេល​កន្លងមក​ថា លោក រ៉ាត់ រត្ន​មុនី បាន​ស្នើសុំ​ទីតាំង​សាលា​របស់លោក ថត​វីដេអូ រឿង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោយ​របប​ប៉ុលពត​។ ផ្ទុយ​ពី​ការស្នើសុំ លោក រ៉ាត់ រត្ន​មុនី បែរជា​ផលិត​វីដេអូ ពាក់ព័ន្ធ​ម្តាយ​លក់​កូន ឲ្យ​ទៅ​បម្រើសេវា​ផ្លូវភេទ ដែលជា​ការប៉ះពាល់​ដល់​កិត្តិយស​របស់​សាលា រហូត​ថ្នាក់ដឹកនាំ​ហៅ​លោក​ទៅ​សាកសួរ និង​ស្តីបន្ទោស ហើយ​តួអង្គ និង​ជា​ជនរងគ្រោះ នៃ​សំណុំ​រឿងនេះ ក៏បាន​អះអាង​ដូចៗ​គ្នា​ថា មុនពេល​ថត​វីដេអូ លោក រ៉ាត់ រត្ន​មុនី បាន​សន្យា​នឹង​រក​ជំនួយ​ជួយ​ពួកគេ​ឲ្យ​បើកមុខ​របរ តាមរយៈ​ជំនួយ​ដែល​បាន​ពី​ការចាក់ផ្សាយ​វីដេអូ​នេះ​។​

​សូម​រំលឹកថា នៅក្នុង​សវនាការ​កន្លងទៅ ជន​ត្រូវ​ចោទ រ៉ាត់ រត្ន​មុនី បាន​អះអាងថា «​ខ្ញុំ​គ្រាន់តែ​ជា​អ្នកបកប្រែ​ឲ្យ​គេ ចំណែក​រឿង​ថត និង​កាត់ត​វីដេអូ យកទៅ​ផ្សាយ ខ្ញុំ​អត់​បានដឹង​ទេ​»​។ ជនជាប់ចោទ បានបញ្ជាក់​ទៀតថា «​ហើយ​ខ្ញុំ ក៏​មិនបាន​ស្គាល់​តួអង្គ​ក្នុង​រឿង​នោះដែរ គឺ​ក្រុមអ្នកកាសែត​រុស្ស៊ី​ទាំងអស់នោះ ជា​អ្នកស្វែងរក​ដោយ​ខ្លួន​ពួកគេ គឺ​ក្រុម​អ្នក​សារព័ត៌ RT (Russia Today) របស់​ប្រទេស​រុស្ស៊ី​ទេ ដែល​ផលិត​វីដេអូ​រឿង ម្តាយ​ខ្ញុំ​លក់​ខ្ញុំ ដោយ​សន្យា​ជាមួយ​តួអង្គ​ថា នឹង​ផ្តល់​លុយកាក់​ខ្លះ ដើម្បី​ចាយវាយ និង​ផ្តល់​លុយ​ឲ្យ​បើកមុខ​របរ​តូចៗ តាមចិត្ត​របស់​ពួកគេ​ប៉ងប្រាថ្នា​ផងដែរ​»​។​

​លើ​សំណុំរឿង​ដដែល​នេះ កន្លងមក លោក សេង ប្ញ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បុគ្គល​ឈ្មោះ រ៉ាត់ រត្ន​មុនី មានមុខ​ងារ​ជា​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី (RT) គឺ​បន្ទាប់ពី​សមត្ថកិច្ច​ថៃ បាន​ចាប់ខ្លួន រួច​បញ្ជូន​មកឱ្យ​រដ្ឋា​ភិ​បាល​កម្ពុជា​វិញ តាម​ការស្នើសុំ​របស់​ភា​គី​កម្ពុជា ពាក់ព័ន្ធ​ករណី​ផលិត​ខ្សែ​វីដេអូ​រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​» ដែលជា​ទម្រង់ នៃ​ការផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​នាំ​ដល់​ការ​អាប់ឱន​កិត្តិយស​ប្រទេស​កម្ពុជា​។​
​លោក សេង ប្ញ​ទ្ធី បានសម្រេច​បង្គាប់​ឱ្យ​យក​ជន​ត្រូវ​ចោទ​រូបនេះ ទៅ​ដាក់ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស នៅពេល​ក្រោយ​តាម​កំណត់​ច្បាប់​។​

​សូមបញ្ជាក់ថា ខ្សែរ​វីដេអូ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» បាន​និយាយ​ពី​ស្ត្រី​ខ្មែរ ដែល​លក់​កូនស្រី​ខ្លួនឯង​ដោយសារតែ​ជីវភាព​ខ្វះខាត និង​រៀបរាប់​ពី​ស្ថានភាព នៃ​ការប្រកប​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​។ ខ្សែរ​វីដេអូ​នេះ បានធ្វើឱ្យ​រាជរដ្ឋាភិបាល យល់ឃើញថា ជាការ​មួលបង្កាច់​កិត្យានុភាព កិ​តិ្ត​យស និង​សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×