Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​ពីរ​ល្វែង​របស់​ជនជាតិ​ខ្មែរឥស្លាម ក្នុង​ខណ្ឌឫស្សីកែវ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​

spot_img

​ភ្នំពេញ ៖ អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​កម្លាំង​គណៈ​បញ្ជា​ឯកភាព​រដ្ឋបាល​ខណ្ឌ សហការ​ជាមួយ កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​ចុះ​ពន្លត់​អគ្គិភ័យ​ដែល​ឆាបឆេះ កាលពី​នៅវេលា​ម៉ោង ១២​និង​០០​នាទី​ថ្ងៃត្រង់ ថៃ្ង​សៅរ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០២០ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ក្រុមទី​១ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​តាម​សេចក្ដីរាយការណ៍​របស់​កម្លាំង​សមត្ថកិច្ច បានដឹងថា ផ្ទះ​ដែល​ឆាប់ឆេះ​នោះ​មានឈ្មោះ​ទី​១ ឈ្មោះ រូ​ន យ៉ា ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ (​ជនជាតិ ខ្មែរឥស្លាម​)​មុខរបរ​នៅផ្ទះ​។ ម្ចាស់ផ្ទះ​ទី​២ ឈ្មោះ រូ​ន ម៉ាត់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ (​ជនជាតិខ្មែរ​ឥស្លាម​)​មុខរបរ​ជាង​ដំ​ដែក​។​

​លោកនាយ​ការិយាល័យ បានបញ្ជាក់​ផងដែរ មូលហេតុ​អគ្គិភ័យ​នេះ​កើតឡើង គឺ​ជំហាន​ដំបូង សមត្ថកិច្ច​ដាក់​សង្ស័យថា មូលហេតុ​នៃ​ការឆាបឆេះ​គឺ​ឆ្លង​ចរន្តអគ្គិសនី ជា​ប្រភេទ​សំណង់​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ក្បឿង (​ទំហំ ៦​ម៉ែត្រ x ១៤​ម៉ែត្រ​) សម្ភារ​ដែល​រង​ការខូចខាត ឆេះ​ផ្ទះ​សង់​ពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ក្បឿង (​ទំហំ​៦​ម៉ែត្រ x ១៤​ម៉ែត្រ​) អស់​ចំនួន ២​ខ្នង ហើយ​ការឆាប់ឆេះ​នោះ ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​ឡើយ ។

​ក្នុង​ប្រតិបត្តិការ​នេះ​ផងដែរ កម្លាំង​នគរបាល​ពន្លត់​និង​បង្ការ​អគ្គិភ័យ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​អគ្គិភ័យ អស់​ចំនួន ៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៧​ឡាន ស្មើនឹង ២៨​ម៉ែត្រគូប ដើម្បី​បាញ់​ពន្លត់ និង រថយន្ត​ជំនួយ​របស់​សាលាខណ្ឌ​ឫស្សីកែវ ចំនួន ១​គ្រឿង​ប្រើប្រាស់​ទឹក​អស់ ១​ឡាន​ស្មើនឹង​៤​ម៉ែត្រគូប ។ កម្លាំង​នគរបាល​ពន្លត់​និង​បង្ការ​អគ្គិភ័យ បានបញ្ជាក់​ទៀតថា ក្នុង ហេតុការណ៍​ឆាបឆេះ​នោះ​មិន​អ្នកណា​រងរបួស​ឬ​បាត់បង់​អាយុជីវិត​នោះទេ គ្រាន់តែ​រង​ការខូចខាត​សម្ភារ​តែប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​ពន្លឺ​

spot_img
×