Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ឃើញ​អ៊ំ​ប្រុស​ថ្វាយបង្គំ​ម្ចាស់​ឡាន Prius គួរ​ឲ្យ​អាណិត ស្រាប់តែ​ស្រីអូន ប្រកាស​រក​អ៊ំ​ប្រុស​ដើម្បី​….

spot_img

​ភ្នំពេញ​៖ មហាជន​នៅលើ​បណ្តាញ​សង្គម ពិត​មានការ​ចាប់អារម្មណ៍ និង​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង ក្រោយពី​បានឃើញ​រូប​ប៉ុន្មាន​សន្លឹក បង្ហាញ​អ៊ំ​ប្រុស​មាន​វ័យ​ចំណាស់​ម្នាក់ បាន​លុតជង្គង់​ក្រាប​សំពះសុំទោស​ដល់​ម្ចាស់​ឡាន Prius ១​គ្រឿង ក្រោយពី​គាត់​បានដឹងខ្លួន​ខុស ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ប៉ះ​រថយន្ត និង​ក៏បាន​ដួល​រងរបួស​ខ្លួនឯង​ផងដែរ​។​

​តែ​យ៉ាងណា ក្រោយពី​មាន​ការជួយ​សម្របសម្រួល​ពី​សមត្ថកិច្ច និង​ឃើញ​អ៊ំ​ប្រុស​លុតជង្គង់​អង្វរ សូមមេត្តា​កុំ​ទារ​សំណង​ពី​គាត់​ព្រោះតែ​គាត់​អត់​មាន​លុយ ម្ចាស់​រថយន្ត​ជា​ប្តី​ប្រពន្ធ​ក៏​ចិត្ត​មិន​ដាច់ ក៏បាន​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ ដោយ​ពុំ​ទាមទារ​សំណង​អ្វី​ទាំង​អស់ពី​លោក​អ៊ំ​នោះទេ​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​បែបនេះ នៅមុននេះ​បន្តិច​តារា​ហ្វេ​ស​ប៊ុ​ក​ចិត្តធម៌ អ្ន​ន​នាង​ស្រីអូន សម្រស់​ធម្មជាតិ បាន​បង្ហោះ​សារ​បង្ហាញ​ក្តី​អាណិត និង​ចង់​ជួប​អ៊ំ​ប្រុស​ម្នាក់​នោះ​ដើម្បី​ជួយ​លុយ​ធ្វើជា​ដើមទុន​ខ្លះៗ ដោយ​អ្នកនាង​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ហឹម លោកពូ​អើយ​ថ្វាយបង្គំ​ដល់​ដី​ប្រហែល​គាត់​ភ័យ​ខ្លាំង មិនដឹង​រកលុយ​ឯណា​សង​ឡាន​ឃើញ​រូបភាព​នេះ ខ្លោចចិត្ត​អាណិត​គាត់​ណាស់​ពុក​គេ​ពុក​យើង ជិះ​ម៉ូតូ​ដឹក​អេដចាយ​ប៉ះ​ជាមួយ​ឡាន គាត់​ថ្វាយបង្គំ​សុំទោស​ម្ចាស់​ឡាន​អរគុណ​ម្ចាស់​ឡាន ដែល​អាណិត​លើកលែងទោស​បងប្អូន​ដែល​ស្គាល់​លោកពូ​ជួយ​ប្រាប់​គាត់​ផង ខ្ញុំ​ចង់​ផ្ដល់​ដើមទុន​ជូន​គាត់​រកស៊ី ជួយ​ស៊ែរ​ប្រាប់​គាត់​ផង បងប្អូន​នឹក​ស្រ​ម៉ៃ​កាល​ប៉ា​រត់​ម៉ូតូឌុប​ជួប​រឿង​ប្រហែល​នេះ ខ្ញុំ​ខ្លោចចិត្ត​ណាស់​ពុក​អើយ​អតីត​កាលដែល​មិនអាច​បំភ្លេចបាន អ្នកក្រ​ទើប​យល់​អារម្មណ៍​នេះ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

  

spot_img
×