Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានវិភាគទានថវិកាសរុប ៣លាន ៣សែនដុល្លារជូនរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

spot_img

ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសរុបទាំង៣លើក មានចំនួន ៣,៣០០,០០០ ដុល្លារសហរដ្ឋអាមេរិក ។

ព្រះរាជអំណោយជាមូលនិធិទាំងបីលើករបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ គឺត្រូវបានគេដឹងថា ធ្វើឡើងដើម្បីដង្ហែតាមព្រះរាជតម្រិៈ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ចំពោះវិស័យសុខាភិបាល ជពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនៃជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១លានដុល្លារសហរដ្ឋអាមេរិក (ព្រះករុណាព្រះមហាក្សត្រ ចំនួន ៥០ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន ៥០ម៉ឺនដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ (COVID-19)៕រក្សាសិទ្ធិដោយ៖CEN

spot_img
×